ភ្នំពេញ)៖ បន្ទាប់ពីលោក ម៉ា ដូណា បានប្រកាសមុខមាត់សង្សារខ្លួន រួចមក កាលពី យប់មិញ លោក បានធ្វើពិធីខួបកំណើតលោក និងគម្រប់ខួបស្នេហាលោក និង គូស្នេហ៍ ឃើញថាមានតារាជាច្រើនបាន ចូលរួមក្នុងកម្មវិធីនោះ មិនថាតារាល្បីៗ ចាស់ឬក៏ ក្មេងនោះទេ សុទ្ធមានវត្តមាននៅក្នុងកម្មវិធីនោះទាំងអស់។

យ៉ាងណាមិញ គេសង្កេតឃើញថា មានការលេងខ្លួនពីតារាៗប្រុសស្រី ស្អាតៗខ្លាំងជាច្រើនក្នុងរាត្រីនោះ។ ដោយឡែក លោក ម៉ា ដូណា វិញបានប្រាប់មក កាន់ខ្មែរឡូត នូវរឿងមួយ ដែលមិនគួរឲ្យជឿថាលោក មិនបានចំណាយលុយកាក់ ទៅទិញសម្លៀកបំពាក់ថ្លៃៗ មកលម្អ ខ្លួននោះទេ ។

អ្វីដែលមិននឹកស្មានដល់នោះថា ម៉ាដូណា ធ្វើខួបសង្សារមួយទាំងមូល ចំណាយប្រាក់ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ លើថ្លៃសម្លៀកបំពាក់របស់លោក នាកម្មវិធីខួបកំណើត របស់សង្សារលោក កាលពីយប់មិញនេះ។ លោកបានបន្តទៀតថា ជាការពិតណាស់សម្លៀកដែលលោក កំពុងតែពាក់នៅខ្លួនលោកនេះ មានតម្លៃថោក ហើយថែមទាំងស្អាតទៀតផង៕

តោះទៅមើលការសម្លៀកបំពាក់ របស់តារានេះ ទាំងអស់គ្នា៖ 

លោក ម៉ា ដូណា
លោក ម៉ា ដូណា
លោក ម៉ាដូណា
លោក ម៉ា ដូណា
លោក ម៉ា ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា