ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈ រមែងបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះមានតារាស្រីប្រុសជាច្រើនសម្រុកគ្នាធ្វើខួបកំណើតជាបន្តបន្ទាប់ ធ្វើឲ្យផ្អើលអស់មិត្តរួមអាជីព ដើម្បីមកចូលរួមអបអរថ្ងៃពិសេសរបស់ពួកគេ។

ឃើញដូច្នេះ  ខ្មែរឡូត ក៏បាននាំយករូបភាពតារាប្រុសស្រីមួយចំនួន ដែលមានថ្ងៃកំណើតនាអំឡុងខែមិថុនានេះ មកចែកជូនប្រិយមិត្តអ្នកគាំទ្របានដឹងបន្ថែម ដោយក្នុងនោះមានដូចជា៖

១. លោក ម៉ា ដូណា៖ កាលពីយប់មិញនេះ កម្លោះសង្ហាដែលជាតារាពហុជំនាញ បានដឹកដៃមិត្តប្រុសសំណព្វចិត្តធ្វើពិធីខួបកំណើត ដែលមានការចូលរួមពីសំណាក់តារាសិល្បៈយ៉ាងច្រើនកុះករ។

ម៉ា ដូណា

២.តន្ត្រីករដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក រ៉េតធី ដូណា ក៏មានថៃ្ងកំណើតនាដើមខែមិថុនានេះដែរ ដោយលោកបានប្រារព្ធពិធីនេះជាមួយមិត្តស្និទ្ធស្នាលជាច្រើននាក់ពោរពេញដោយភាពសប្បាយរីករាយ។

រ៉េតធី ដូណា

៣.អ្នកនាង ចាន់ កែវនិមល ក៏បានបង្ហោះរូបភាពជាមួយគ្រួសារលើបណ្ដាញសង្គម ឲ្យឃើញពីស្នាមញញឹមស្រស់ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន ដែលពិធីនេះធ្វើឡើងជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ហើយក្នុងនោះ ស្វាមីអ្នកនាងក៏បានជូនជាកាដូបាច់ផ្កាយ៉ាងធំ អមនឹងស្នាមថើបយ៉ាងផ្អែមល្ហែមផងដែរ។

ចាន់ កែវនិមល

៤.ថ្ងៃកំណើតរបស់កំពូលតារាចម្រៀង អ្នកនាងពេជ្រ សោភា បានកន្លងទៅប៉ុន្មានថ្ងៃមកហើយ តែក្នុងនោះឃើញថាតារារូបនេះ ពិតជាសប្បាយរីករាយខ្លាំងព្រោះតែអ្នកគាំទ្រក៏ដូចជាគ្រួសាររបស់នាង បានធ្វើឲ្យនាងរំភើប ដោយធ្វើការ Surprise នំខេកជាច្រើនជាង១០នំឯណោះ។

ពេជ្រ សោភា

៥.ថ្ងៃពិសេសរបស់តារាសម្តែងជើងចាស់ ដ៏មានឈ្មោះបោះសម្លេងអ្នកនាង កែវ ស្រីនាង បានធ្វើពិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាច្រើន។

កែវ ស្រីនាង

៦.ថ្ងៃខួបកំណើត របស់តារាសម្តែងស្រី ឌុច សោភា តែបែរជាមិនឃើញនាង ធ្វើពិធីអធិកអធមដូចជាតារាផ្សេងៗឡើយ ប៉ុន្តែទោះបីជាយ៉ាងណា គេក៏ឃើញមានតារាមួយចំនួន ដូចជា កញ្ញា ទឹម រដ្ឋា កញ្ញា ឌុច លីដា អ្នកនាង មួយមួយ និង លោក អេឡិច ចាន់ត្រា បានរៀបចំពិធីខួបកំណើតឲ្យតារារូបនេះ នៅកន្លែងទទួលទានអាហារមួយកន្លែងផងដែរ៕

ឌុច សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា