ភ្នំពេញ៖ កាលពីជាង៤ខែកន្លងទៅ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ចឺម បានទទួលរងការចោទប្រកាន់ពីសំណាក់មហាជនថា លោកមានទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយនាយក្តី។ ប៉ុន្តែរឿងរ៉ាវមួយនេះ ក៏ត្រូវបានលាតត្រដាង និងស្ងប់ស្ងាត់មកវិញ នៅពេលដែលនាយចឺម និង នាយក្តី ឡើងក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ ដើម្បីបកស្រាយអំពីចម្ងល់មួយនេះថា លោកទាំងពីរគឺរាប់អានជាមួយគ្នា ជាបងប្អូនធម៌តែប៉ុណ្ណោះ។

តួយ៉ាង កាលពីថ្មីៗនេះវិញ នាយ ចឺម និងនាយ ក្តី បានធ្វើឲ្យមន្ទិលសង្ស័យរបស់មហាជនផ្ទុះឡើងជាថ្មី បន្ទាប់ពីឃើញសកម្មភាពរបស់អ្នកទាំងពីរ Liveវីដេអូតាមរយៈគណនីហ្វេសប៊ុក។

ក្នុងនោះដែរ ផ្អែកលើវីដេអូLive ប្រមាណជាង១២នាទីនោះ បានឲ្យឃើញថា សកម្មភាពរបស់នាយ ចឺម ពិតជាស្និទ្ធស្នាលជាមួយនាយក្តី ខ្លាំងមែនទែន ដល់ថ្នាក់នាយ ចឺម ដេកកើយស្មានាយក្តី ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះអាចប្រហែលមកពី អ្នកទាំងពីររាប់អានគ្នាជាបងប្អូនធម៌មានភាពស្និទ្ធគ្នាខ្លាំង ទើបអ្នកទាំងពីរធ្វើដល់ថ្នាក់នេះ។ ម៉្យាងវិញទៀត ទាំងនេះក៏នៅតែជាមន្ទិលសង្ស័យមួយ របស់សំណាក់មហាជនដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

នាយ ចឺម នាយក្តី
នាយ ចឺម នាយក្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម