រុស្ស៊ី៖ កីឡាករ Kevin De Bryne ជឿជាក់ថាមិត្តរួមក្លិប Raheem Sterling នឹងធ្វើឲ្យអ្នកទស្សនាព្រឹត្តិការណ៍ World Cup មានភាពភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់គេ។

ខ្សែបម្រើរបស់ក្រុម Manchester City រូបនេះបាននិយាយថា Sterling គឺជាកីឡាករដ៏ពិសេសមួយរូប ហើយរដូវកាលនេះរូបគេបានបង្ហាញទម្រង់លេងដ៏ល្អ ព្រមទាំងក្លាយខ្លួនជាតួអង្គដ៏សំខាន់សម្រាប់ក្លិបផងដែរ។ 

កីឡាករ Sterling និង De Bryne

អតីតកីឡាកររបស់ក្រុម Chelsea នេះបានបន្តថា បើរូបគេយកទម្រង់ពីកម្រិតក្លិបមកចូលកម្រិតជម្រើសជាតិនៅក្នុង World Cup នោះ លោកជឿជាក់យ៉ាងមុតមាំថា រូបគេនឹងធ្វើឲ្យខ្សែការពារគ្រប់ក្រុម មានការភ័យក្លាយនឹងវត្តមានរបស់គេនៅលើតារាង។

កីឡាករ Raheem Sterling

គួរឲ្យដឹងថា ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក នឹងជួបប្រកួតគ្នាជាមួយជម្រើសជាតិអង់គ្លេស នៅថ្ងៃទី២៨ វេលាម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ខែមិថុនាខាងមុខនេះ ដែលប្រកួតនេះជាការប្រកួតចុងក្រោយក្នុងពូល G៕

ជំនួបរវាងប៊ែលហ្ស៊ិកនិងអង់គ្លេសកាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]