រុស្ស៊ី៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងកីឡាករ Kylian Mbappé បានរងរបួសកជើងកំឡុងពេលហ្វឹកហាត់ត្រៀមការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខនេះ។

Kylian Mbappé

ខ្សែប្រយុទ្ធវ័យទើបតែ ១៩ ឆ្នាំនេះត្រូវបានគ្រូបង្វឹកសម្រេចចិត្តដកចេញពីកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយកីឡាករ Adil Rami ។

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះបានដួលនៅលើទីលានក្រោយពីរូបគេព្យាយាមប្រជែងយកបាល់ពីកីឡាករ Rami និងបានដេកឈឺចាប់នៅលើស្មៅអស់ជាច្រើននាទី ខណៈដែលបុគ្គលិកពេទ្យបានវាយតម្លៃរបួសថារូបគេអាចនឹងមានបញ្ហាកជើងតែមិនធ្ងន់ធ្ងរនោះទេ។

Kylian Mbappé

មិនមានព័ត៌មានលម្អិតនោះទេរហូតដល់គ្រូពេទ្យពិនិត្យរបួសនោះរួចរាល់សិនប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងអាចវិលចូលទីលានវិញបន្ទាប់ពីការចាកចេញរបស់គេ។

ប្រសិនបើកីឡាករ Mbappe នៅតែមិនអាចជាទាន់ការប្រកួតដំបូងនៅក្នុងប្រទេសរុស្ស៊ីនោះទេគ្រូបង្វឹកលោក Deschamps នៅមានពេល ២៤ ម៉ោងទៀត មុនពេលការប្រកួតបើកឆាករបស់គេដើម្បីជំនួសកីឡាកររូបនេះក្នុងក្រុមជម្រើសជាតិទាំង ២៣ នាក់ ដោយដាក់ជំនួសមកវិញនៅកីឡាករ Alexandre Lacazette ឬអាចជា Anthony Martial វិញ។

Kylian Mbappé
Kylian Mbappé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]