ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ Anne Thong​ បានចូលរួមនៅក្នុងកម្មវិធី The Crown Princess ដែលក្នុងនោះ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដទៃផ្សេងទៀត ផងដែរ។ 

ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យមានការកត់សម្គាល់ខ្លាំង នៅក្នុងកិច្ចសន្ទនានៃកម្មវិធីនេះ​ គឺថា មិត្តរួមការងារចាស់ៗរបស់នាង​ បានធ្វើការកោតសរសើរ ចំពោះទិចនិកនៃការថែរក្សាសម្រស់របស់នាង តាំងតែពីអាយុ​២៦ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ដោយគ្មានការប្រែប្រួលអ្វីបន្តិច សោះឡើយ។​

Anne Thong​

ភ្លាមៗនោះដែរ Anne Thong​ ក៏បានផ្ទុះសំណើច ទាំងមានការលាយឡំជាមួយទឹកភ្នែក ហើយក៏បានធ្វើការនិយាយប្រាប់ពីទិចនិកធម្មតា ដែលនាងតែងតែធ្វើវា ជារៀងរាល់ថ្ងៃ ក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។

នាងបាននិយាយថា ជារៀងរាល់ថ្ងៃ នាងតែងតែឆ្លៀតពេលវេលារបស់ខ្លួន ទៅធ្វើការហាត់ប្រាណ​​ មិនថានៅក្នុងផ្ទះ ឬកន្លែងហាត់ប្រាណនោះទេ។ លើសពីនោះទៅទៀត នាងនិយមធ្វើការដើរលេង ទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្ធូរអារម្មណ៍​ និងទទួូលបានបទពិសោធន៍ថ្មីៗជានិច្ច។ ក្នុងនោះ អាហារមួយចំនួន នាងក៏ចូលចិត្តញាុំ តែបន្លែ និងផ្លែឈើច្រើន ជាជាងសាច់ ផងដែរ៕

ខាងក្រោមនេះ ជាវីដេអូខ្លីនៃការសន្ទនារបស់ពួកគេ:

Anne Thong
Anne Thong
Anne Thong
Anne Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]