ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សុភមង្គលនៅក្នុងគ្រួសាររបស់លោកជំទាវស្រី តូច ចំណាន បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងអ្នកដែលស្រលាញ់ចូលចិត្តលោកជំទាវ តែងលួចច្រណែន នឹងវាសនារបស់លោកជំទាវ ក្រោយពីបានសាងសុភមង្គលគ្រួសារជាមួយនឹងស្វាមី លោកឧកញ៉ាគិត ម៉េង

មកដល់ពេលបច្ចុប្បន្ននេះ លោកជំទាវ និងស្វាមី ទទួលបានចំណងដៃកូនប្រុសស្រីចំនួន បួននាក់ គឺប្រុសពីរ ស្រីពីរ ដែលសុទ្ធតែស្អាតៗ និងគួរឲ្យស្រលាញ់។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ លោកជំទាវនិងស្វាមី បានធ្វើពិធីខួបកំណើតឲ្យកូនប្រុសច្បងរបស់ខ្លួនយ៉ាងសាមញ្ញ ដោយមានការជួបជុំជាមួយនឹងមិត្តនៅសឹង្ហបុរី ដែលនៅក្នុងនោះសុទ្ធតែមិត្តជិតស្និទ្ធ ក្នុងទិដ្ឋភាពយ៉ាងសប្បាយរីករាយ។

ស្របពេលជាមួយគ្នានេះឃើញថា តាមរយៈរូបភាពទាំងអស់នៅក្នុងពិធីខួបកំណើតរបស់កូនប្រុសលោកជំទាវ បានបើកបង្ហាញនូវសុភមង្គលរបស់គ្រួសារ ដែលពោរពេញដោយសេចក្តីសុខ និងស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះ ទាំងនេះក៏ជាអ្វីដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានគ្រួសារ ដែលមានសុភមង្គលបែបនេះផងដែរ៕

ប្រភពរូបភាព៖ Ramany Moun

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គ្រួសារលោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
កូនប្រុសច្បងលោកជំទាវស្រីតូច ចំណាន និងស្វាមី
លោកជំទាវស្រីតូច ចំណាន និងគ្រួសារ
លោកជំទាវស្រីតូច ចំណាន និងគ្រួសារ
លោកជំទាវស្រីតូច ចំណាន និងគ្រួសារ
លោកជំទាវស្រីតូច ចំណាន និងគ្រួសារ
លោកជំទាវស្រីតូច ចំណាន និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]