ភ្នំពេញ៖ ក្រោយពីប្រលងជាប់ជ័យលាភីជាម្ចាស់ពានរង្វាន់ The Voice Cambodia វគ្គ២ លោក ធែល ថៃ ហាក់ស្ងាត់បាត់មុខមិនសូវចេញចម្រៀងថ្មី ដូចបេក្ខភាពរួមក្រុមពោលគឺកញ្ញា រ៉េត ស៊ូហ្សាណា ឡើយ។

ជាក់ស្ដែងរឿងមួយនេះ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់ទស្សនិកជន យកមកជជែកពិភាក្សាគ្នា នឹងកើនមានចម្ងល់ជាខ្លាំង។

តួយ៉ាងដើម្បីស្រាយចម្ងល់មហាជន មុននេះបន្តិចផេកផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញនូវបទចម្រៀង ស្នាដៃនិពន្ធថ្មីដែលមានចំណងជើងថា «បុរសគល់ឈើម្នាក់នេះមិនដូចមុនទេ» ជាការបកស្រាយផ្ទាល់ពីលោក ធែល ថៃ

ចំពោះបទថ្មីមួយនេះគ្រប់គ្នារំពឹងថានឹងទទួលបានការគាំទ្រខ្លាំង ព្រោះបន្ទាប់ពីទទួលបានពានរួចមក តារាចម្រៀងចំណូលថ្មីរូបនេះហាក់មិនទាន់មានបទថ្មីណាផ្ទុះនោះទេ៕

ចង់ដឹងបទថ្មីលោកពិរោះយ៉ាងណា តោះស្ដាប់ទាំងអស់គ្នា៖

ធែល ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]