ភ្នំពេញ៖ រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរ ដែលលក់ដាច់បំផុតទូទាំងពិភពលោក ដោយសាររថយន្តនេះអាចប្រើបានគ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ក្នុងគ្រួសារ  និងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។ 

រថយន្ត Ford Transit 2018 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។ រថយន្តនេះបានរចនាឡើងដោយមានមុខងងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបាននូវកគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវខេត្តឬក្នុងក្រុងនោះទេ។

រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះមានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីអ្នកបើកបរនិងចង្កូតត្រូវបានរចនាជាថ្មីនិងធ្វើឲ្យការបើកបរកាន់តែភាពរលូន។ 

Car Seat view top
Dashboard

រួមជាមួយគ្នានេះផងដែររថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវ ប្រព័ន្ធ SYNC 2 ដែលអាចបញ្ជាដោយសម្លេង និង Bluetooth សម្រាប់ចាក់តន្រ្តី និង ការកំសាន្តផ្សេងៗផងដែរ។ 

Digital Meter
Mp3

ម៉្យាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវត្តិជួយសម្រួលដល់ការឡើងចុះពី រថយន្ត និងមានដំបូលខ្ពស់ដែលអាចឲ្យអ្នកដំណើរដើរទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។ 

Seat 2
Stair

រថយន្តនេះក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយអាចបើកបានរហូតដល់ 270 ដឺក្រេ។ 

Side mirror
Cargo

លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកអីវ៉ាន់ដ៏ធំទូលាយផងដែរ ស័ក្ដសមបំផុតសម្រាប់ដឹកអ្នកដំណើរ។

Roof

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំណើរមានទំនុកចិត្តខ្ពស់លើគុណភាព ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្រ្វាំងក្នុងករណីផ្លូវកោងខ្លាំងតាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសំរាប់ជំនួយដល់ការចូលចត (Rear Camera with Front & Rear Sensors) ។

Camera
Sensor

ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្ចារសម្រាប់វាយបំបែកកញ្ចក់នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)៕

Hammer
រថយន្ត Ford Transit
រថយន្ត Ford Transit

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]