ភ្នំពេញ៖  Viber ដែលជាកម្មវិធីផ្ញើសារ ឈានមុខគេមួយនៅលើពិភពលោកបានប្រកាសពីកម្មវិធី Chat Extensions ថ្មីដែលមានលក្ខណៈច្នៃប្រឌិតដោយផ្តល់ឱ្យអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់នូវវិធីថ្មីៗជាច្រើនដើម្បីបង្ហាញពីខ្លួនឯង និងគ្រប់គ្រងការសន្ទនារបស់ពួកគេយ៉ាងងាយស្រួល។

ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូឆ្នាំ 2016 Chat Extensions របស់ Viber បង្កើនភាពងាយស្រួល ដោយមិនចាំបាច់ចាកចេញពីការសន្ទនា ហើយអាចអោយអ្នកប្រើប្រាស់ធ្វើការស្វែងរក និងចែករំលែកភ្លាមៗនូវ GIFs និងវីដេអូ YouTube ដើម្បីផ្ញើបទចម្រៀងពី Spotify កន្លែងញ៉ាំអាហារពី Yelp និងមានច្រើនទៀត។

មុខងារ Chat Extensions

Viber Shouts គឺជាមធ្យោបាយថ្មីមួយសម្រាប់អ្នកប្រើ Viber ដើម្បីចែករំលែកសារជាមួយផ្ទៃខាងក្រោយចម្រុះពណ៌ និងធ្វើអោយសារសំខាន់របស់ពួកគេមានភាពលេចធ្លោរជាងសារដទៃទៀត។ ជាមួយនឹងសារដែលមានជម្រើសផ្ទៃខាងក្រោយសរុបជាង 20 Viber នឹងផ្តល់ជូននូវផ្ទៃខាងក្រោយបន្ថែមទៀតនៅទូទាំងពិភពលោក និងនៅតាមតំបន់នាពេលអនាគត។

Viber Shouts

Favorites គឺជា Chat Extension ថ្មីមានអត្ថប្រយោជន៍អាចរក្សារទុកបាននូវអ្វីដែលអ្នកប្រើប្រាស់ចូលចិត្ត និង GIFs សំខាន់ៗ ក៏ដូចជា links និងវីដេអូ YouTube នៅក្នុងកន្លែងរក្សារទុកតែមួយ។ អ្នកប្រើប្រាស់អាចទាញយក GIFណាមួយ links និងវីដេអូ YouTube ដែលពួកគេបានទទួលក្នុង Viber ហើយអាចរក្សាទុកនៅក្នុង Favorites របស់ពួកគេ។ ក្រោយមកទៀតពួកគេអាចចូលប្រើវាបានយ៉ាងងាយស្រួលដោយប្រើ Chat Extension សម្រាប់ការសន្ទនាផ្សេងៗទៀតនៅលើ Viber ហើយចែករំលែកភ្លាមៗនៅលើម៉ាស៊ីនតែមួយ។

Favorites

Location គឺជាបទពិសោធនៃការចែកចាយទីតាំងដ៏សម្បូរបែបជាមួយនឹងព័ត៌មានពាក់ព័ន្ធជាច្រើនក៏ដូចជា ទីតាំងដែលនៅក្បែរៗ ដើម្បីចែកចាយទៅក្នុងការសន្ទនារបស់អ្នក។ សារទីតាំងថ្មីរួមបញ្ចូលប៊ូតុង "បើក" នៃទីតាំងជាក់លាក់មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសកម្មវិធីរុករករបស់ពួកគេ។ ទាក់ទងនឹងភាពឯកជនវិញលក្ខណៈពិសេសនេះត្រូវបានអនុញ្ញាតសម្រាប់តែអ្នកប្រើដែលបានផ្ដល់សិទ្ធិសម្រាប់ Viber ចូលទៅទីតាំងរបស់ពួកគេប៉ុណ្ណោះ ហើយទីតាំងនោះត្រូវបានស្នើសុំលុះត្រាតែអ្នកប្រើប្រាស់ទាញយកទីតាំងសម្រាប់កម្មវិធី Chat Extension ដើម្បីចែករំលែកវាជាមួយមិត្តភក្តិរបស់ពួកគេ។

Location

ចាប់តាំងពីបើកដំណើរការមក Viber បានសហការជាដៃគូជាមួយដៃគូ និងសេវាកម្មជាង 20 ទូទាំងពិភពលោក និងក្នុងស្រុក ទៅលើ Chat Extensions ជាច្រើនដូចជា GIPHY និង Tenor សម្រាប់ GIFs YouTube សម្រាប់វីដេអូអនឡាញ Spotify សម្រាប់ការស្តាប់តន្ត្រីអនឡាញ និងជាមួយដៃគូរដទៃទៀតសម្រាប់ព័ត៌មាន ការកម្សាន្ត កីឡា និងម្ហូបអាហារ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកប្រើប្រាស់ Viber បានចូលដំណើរការ Chat Extensions ច្រើនជាង 4,5 ពាន់លានដងធ្វើឱ្យវាជាកម្មវិធីមួយដែលរីកលូតលាស់លឿនបំផុតសម្រាប់ការទំនាក់ទំនង។

Chat Extensions ដែលមានដូចជា Viber Shouts, Favorites និង Location នឹងបង្ហាញខ្លួនជាបណ្តើរៗជុំវិញពិភពលោកហើយសម្រាប់កម្មវិធី Viber នៅលើទូរស័ព្ទចល័តដូចជា iPhone និង Android ។

Viber បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើនបទពិសោធការទំនាក់ទំនងសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធីនេះនៅទូទាំងពិភពលោក។ ការណែនាំអំពីកម្មវិធីជជែកកំសាន្តថ្មី ៗ ចំនួន 3 គឺស្របតាមយុទ្ធសាស្រ្តរបស់យើងដើម្បីរក្សា Viber ជាកម្មវិធីដ៏មានអនុភាព និងរំជើបរំជួលដើម្បីជជែកតាមស្ទីល និងម៉ូតផ្សេងៗគ្នា។

 Djamel Agaoua នាយកប្រតិបត្តិរបស់ Viber បានមានប្រសាសន៍ថា៖

«យើងមានក្តីរំភើបហើយជឿជាក់ថាការជម្រុញនៃការជជែកនេះរួមជាមួយការប្តេជ្ញាចិត្តរបស់យើងចំពោះភាពសាមញ្ញ និងភាពឯកជននឹងបន្តធ្វើឱ្យបទពិសោធន៍របស់ Viber មានភាពពិសេស និងតែមួយគត់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប»។

អំពី Rakuten Viber ៖

នៅក្រុមហ៊ុន Rakuten Viber យើងធ្វើការតភ្ជាប់មនុស្សគ្រប់ៗគ្នា។ ដោយមិនខ្វល់ថាតើពួកគេជានរណា ឬមកពីណានោះទេ។ មូលដ្ឋានអ្នកប្រើប្រាស់សកលរបស់យើង មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើនដូចជាការជជែកកម្សាន្តជាមួយដៃគូរមួយទាល់មួយ ការហៅជាវីដេអូ ការផ្ញើសារជាក្រុម និងការធ្វើបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាកនិងតារាល្បី ៗ ដែលពួកគេចូលចិត្ត។ យើងធានាថាអ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាពនិង អាចចែករំលែកនូវការសប្បាយរីករាយរបស់ពួកគេដោយមិនខ្វាយខ្វល់អំពីអ្វីទាំងអស់។

ក្រុមហ៊ុន Rakuten Viber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេលើផ្នែកប្រព័ន្ឋអេឡិចត្រូនិច និងសេវាកម្មហិរញ្ញវត្ថុ។ Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ក្លឹបបាល់ទាត់ដ៏ល្បីរបស់អេស្ប៉ាញគឺក្លឹប Barcelona និងជាដៃគូររបស់ Golden Warriors ក្នុងការផ្ញើសារបន្ទាន់ភ្លាមៗ និងជាផ្លូវការ ។

ចូលរួមជាមួយ Viber នៅថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍នៃទំនាក់ទំនងដ៏ល្អបំផុតរបស់ពិភពលោក។ សម្រាប់ការសាកសួរបន្ថែមសូមទាក់ទងមកយើងខ្ញុំតាមរយៈ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]