ចិន៖ បុរសជាឪពុកដ៏កំសត់ជនជាតិចិនម្នាក់ ហ៊ានសម្រេចចិត្តស្លៀកនូវឈុតកូនក្រមុំ ឈរហូវតាមចិញ្ចើមផ្លូវ ដើម្បីរៃអង្គាសប្រាក់ជួយព្យាបាលជំងឺកូនស្រី ដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យ ធ្វើឲ្យមហាជនជាច្រើន អាណិតខ្លោចចិត្តជាខ្លាំង។

បុរសជាឪពុកខាងលើនេះ មានឈ្មោះថា លោក Guo Anquan អាយុ ៤៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា តែងតែស្លៀកនូវឈុតកូនក្រមុំពណ៌ស មានស្បៃគ្របដណ្ដប់ក្បាល ផាត់មុខមាត់ (Make up) ឈរហូវនៅផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងស្រុក Zigong ខេត្តស៊ីឈួន ក្នុងគោលបំណងរៃអង្គាសប្រាក់ ពីសំណាក់សប្បុរសធម៌នានា ដើម្បីយកទៅជួយព្យាបាលជំងឺមហារីកគ្រាប់ឈាមកូនស្រី។

កូនស្រី លោក Guo Anquan

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ដែលកូនស្រីជាទីស្រលាញ់របស់លោក Guo Anquan មិនត្រូវបានបង្ហាញអត្តសញ្ញាណ បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា នាងកើតមានជំងឺមហារីកគ្រាប់ឈាមនេះ។

កន្លងមក លោក Guo បានចំណាយប្រាក់សន្សំជាច្រើនរបស់លោក រួមទាំងប្រាក់ខ្ចីគេអស់ជាច្រើនរាប់ពាន់ម៉ឺនដុល្លារ ដើម្បីបង់ថ្លៃចំណាយព្យាបាលដល់កូនស្រី នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Chengdu ។ តែយ៉ាងណា បន្ទាប់ពីទទួលបានការព្យាបាល ដោយប្រើប្រាស់នូវសារធាតុគីមីចំនួន ៨លើករួចមក ជំងឺមហារីកកូនស្រីរបស់គាត់ ក៏ហាក់បានធូរស្បើយ។

ប៉ុន្តែផ្ទុយទៅវិញ នាកំឡុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ស្រាប់តែជំងឺមហារីកដ៏កាចសាហាវរបស់កូនស្រីលោក បានវិលត្រលប់មកធ្វើទុក្ខបុកម្នេញជាថ្មីម្តងទៀត ទើបជាហេតុធ្វើឲ្យគ្រួសាររបស់លោក Guo ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ ងើបមុខមិនរួច ម្យ៉ាងបំណុលក៏ជំពាក់គេច្រើនទៀត រហូតទីបំផុតអស់ជម្រើស លោកក៏បានសម្រេចចិត្តស្លៀកពាក់តុបតែងខ្លួនបែបនោះ (ដូចកូនក្រមុំ) ដើម្បីរៃអង្គាសប្រាក់ជួយកូនស្រីតែម្តងទៅ ជាមួយនឹងស្លាកសរសេររៀបរាប់ខ្លីមួយថា៖ «កំពុងតែស្វែងរកអ្នកចូលរួមចំណែក» ដើម្បីជួយសង្គ្រោះកូនស្រីរបស់លោក និងពន្យល់ប្រាប់ថា លោកនឹងចំណាយពេលពេញមួយជីវិតរបស់លោក ធ្វើការងារលំបាកសព្វគ្រប់យ៉ាង ដើម្បីតបស្នងសងនូវប្រាក់បរិច្ចាក (ឬប្រាក់ឧបត្ថម្ភជំនួយ) ទាំងអស់នោះវិញ។

កូនស្រី លោក Guo Anquan
លោក Guo Anquan

ប្រភពដដែលបន្តថា ថ្វីត្បិតតែវិធីសាស្រ្តនេះ ហាក់បីដូចជាចម្លែកបន្តិចមែន ប៉ុន្តែវាក៏មានប្រសិទ្ធភាពផងដែរ។ ព្រោះជាក់ស្តែង រហូតមកទល់ពេលនេះ លោក Guo បានអះអាងប្រាប់ថា អាចរកចំណូលបានតាមរយៈសកម្មភាពមួយនេះ បានប្រាក់ច្រើនជាង ១៦,០០០យ័ន (ប្រហែលជា ២,៥០០ដុល្លារអាមេរិក) សម្រាប់ជួយចំណាយលើថ្លៃព្យាបាលកូនស្រីរបស់លោក។

លោក Guo បានពន្យល់ប្រាប់ទៀតថា ដរាបណាលោកអាចជួយសង្គ្រោះជីវិតកូនស្រីរបស់លោកបាន លោកនឹងមិនខ្វល់ពីភាពអាម៉ាស់អ្វីទាំងអស់។

«កិត្តិយស ឬសេចក្តីថ្លៃរបស់ខ្ញុំ វាលែងសំខាន់សម្រាប់ខ្ញុំទៀតហើយ។ ដរាបណាមានមនុស្សល្អៗ ដែលចង់ជួយកូនស្រីរបស់ខ្ញុំ ខ្ញុំនឹងសុខចិត្តចំណាយ ធ្វើគ្រប់បែបយ៉ាងទាំងអស់» លោក Guo និយាយ។
លោក Guo Anquan

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើននៅចិន បានសម្ដែងការកោតសរសើរ និងការយកចិត្តទុកដាក់ស្រលាញ់កូនស្រី សុខចិត្តលះបង់គ្រប់បែបយ៉ាង នូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោក Guo ហើយគេក៏សង្ឃឹមថា លោកនឹងទទួលបានប្រាក់សប្បុរធម៌ជាច្រើនបន្ថែមទៀត ដើម្បីជួយព្យាបាលជំងឺកូនស្រីរបស់លោកផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

កូនស្រី លោក Guo Anquan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]