(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក សាន ផានិត ក្រោយម្តាយជាទីស្រឡាញ់ទទួលមរណភាពទៅ លោកហាក់មិនទាន់អស់ចិត្ត និងដាច់អាល័យពីម្តាយនៅឡើយ ខណៈជានិច្ចកាល លោកតែងតែបង្ហាញនូវអារម្មណ៍ក្តុកក្តួល រហូតរាល់ពេលដែលនឹកឃើញអនុស្សវរីយ៍ម្តាយ កាលនៅរស់។ ក្នុងនោះផងដែរ លោកស្រាប់តែទម្លាយរឿង មួយទាក់ទិន មុនពេលម្តាយរបស់លោក ឃ្លាតចេញឆ្ងាយគ្មានថ្ងៃត្រឡប់ ដោយនឹងឃើញកាលម្តាយលោកនៅរស់ តែងតែអង្គុយរងចាំលោក មកពីធ្វើការ និងចាកចេញពីម្តាយ មករស់នៅភ្នំពេញគ្មានសាច់ញាតិ ដើម្បីសម្រេចបំណងលើវិថីសិល្បៈ។

លោក សាន ផានិត បានរៀបរាប់ទាំងក្តុកក្តួល លើគណនីហ្វេសប៊ុកលោកថា «ម៉ែអើយមែ! ខ្លោចផ្សាណាស់អ្នកភូមិលួចប្រាប់ថា មុនម៉ែចាកចេញ ម៉ែតែងតែអង្គុយរង់ចាំកូនប្រុសពៅ តែម្នាក់គត់ក្នុងគ្រួសារ គឺខ្ញុំរាល់ល្ងាចបាក់រសៀល។ កូនសុំទោសផង ដែលកូនចាកចោលម៉ែ តាំងពីតូច១៩៨៩មកភ្នំពេញ ម្នាក់ឯងទាំងគ្មានបងប្អូនម្នាក់ផ្សងព្រេង ដើម្បីក្តីស្រមៃក្នុងវិថីសិល្បៈ និងចំណេះវិជ្ជាខ្លះ ម៉ែទៅបានស្ងប់ស្ងាត់ហើយ ឯកូនវិញនៅតែបន្តដំណើរលើវិថីសិល្បៈ គ្មានទីបំផុត សូមដួងព្រលឹងម៉ែ ជួយគាំទ្រកូនរហូតផង»។

យ៉ាងណាមិញ ជាមួយនឹងការបង្ហោះបែបនេះ ត្រូវបានអ្នកគាំទ្រលោក សាន ផានិត ជាច្រើនបានចូលមកលើកទឹកចិត្ត ដោយចូលរួមរំលែកទុក្ខ ដោយពោលថា អ៊ុស្រីគាត់ទៅដោយសេចក្តីសុខហើយ ខណៈបច្ចុប្បន្នលោក សាន ផានិត ហាក់មិនទាន់ដាច់ចិត្តពីម្តាយ ទោះបីជាមមាញឹកនឹងការងារសិល្បៈក្តី៕

សាន​ ផានិត
សាន​ ផានិត
ថ្ងៃដែល ម្តាយសាន​ ផានិត ទទូលមរណភាព
សាររបស់សាន​ ផានិត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត