ភ្នំពេញ ៖ តារាសម្ដែងប្រុសរាងខ្ពស់សង្ហា លោក ខាត់ វ៉ៃហាំង និងតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន គឺត្រូវបានទស្សនិកជនជាច្រើនចាត់ទុកថា ជាដៃគូសម្ដែងវ័យក្មេងដ៏សាកសមគ្នាបំផុត នៅក្នុងការសម្ដែងខ្សែភាពយន្តនានា ។

ដោយឡែក នៅក្នុងឱកាសខូបកំណើត កញ្ញា ស៊ិន យូប៊ីន គម្រប់អាយុ២៣ឆ្នាំនេះដែរ តារាសម្ដែងប្រុស លោក ខាត់ វ៉ៃហាំង បានSurprise នាងមួយចាស់ដៃតែម្ដង។

ជាក់ស្ដែង ដោយយោងទៅតាមវីដេអូរបស់ តារាសម្ដែងស្រស់សង្ហា លោក ខាត់វ៉ៃហាំង ដែលបានបង្ហោះកាលពីពេលថ្មីនេះៗ បានឲ្យឃើញពីសកម្មភាពគួរឲ្យអស់សំណើចរបស់ លោក ខាត់ វ៉ៃហាំង និងមិត្តភក្តិ២នាក់ផ្សេងទៀត នៅខណៈពេលរូបលោកទៅSurprise កញ្ញា ស៊ីន យូប៊ីនដល់ផ្ទះ យ៉ាងសាហាវជាមួយស៊ុតមាន់ និងម្សៅ ដោយមើលឡើងលែង ចង់ស្គាល់ថាជានាងទៅហើយ ក្រោយពួកគេលេងSurpriseនាង បែបនេះ។

ជាមួយនឹងវីដេអូនោះដែរ បានធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗរបស់អ្នកទាំង២ ទប់សំណើចស្ទើរតែមិនជាប់ នៅពេលបានឃើញ តារាប្រុសរូបនេះ Surprise កញ្ញា ស៊ីន យូប៊ីន សាហាវដល់ថ្នាក់នេះ៕

ចង់ជ្រាបថាលោក ខាត់ វ៉ៃហាំង Surprise កញ្ញា ស៊ីន យូប៊ីន សាហាវបែបណា សូមទស្សនាវីដេអូខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និងស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង