ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដ៏មានឈ្មោះបោះសម្លេងនាយកុយ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស នៅលើការសម្តែងល្ខោនបាសាក់នានា ស្របពេលដែលលោក មិនសូវមានមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន។

តែអ្វីដែលសំខាន់ បច្ចុប្បន្នឃើញថាតារាកំប្លែងរូបនេះមានចៅស្រីម្នាក់ ដែលមានដុងសិល្បៈតាំងពីក្មេង ប្អូនស្រីជី ឈីងលីន ដែលនាងអាចសម្តែងតួកាច និងស្រក់ទឹកភ្នែកបានភ្លាមៗមិនចាញ់តារារៀមច្បងនោះទេ ទាំងនេះបើតាមការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី Khmerload Entertainment យើងកាលពីមួយខែមុននេះ។  

ចៅស្រីនាយកុយ

ស្របពេលជាមួយនឹងទេពកោសល្យ និងរូបសម្រស់ស្អាតតាំងពីក្មេង ធ្វើឲ្យចៅស្រីរបស់តារារូបនេះ បានលេចមុខសម្តែងនៅក្នុងកម្មវិធី ជាពិសេសគឺរឿងភាគខ្នាតធំរបស់ទូរទស្សន៍ហង្សមាសរឿង«ផ្កាថ្ម» ដែលរៀបនឹងចាក់បញ្ចាំងក្នុងពេលខាងមុខនេះ។

ក្រៅពីសម្តែងនៅក្នុងផលិតកម្មមួយនេះដែរ ក្មេងស្រីរូបនេះ បានចូលសម្តែងក្នុងរឿងភាគខ្មែរមួយទៀតដែលមានតួអង្គល្បី ជាច្រើននៅក្នុងនោះគឺរឿង«សម្ពាយបុណ្យ» ដែលរៀបនឹងចាក់បញ្ចាំងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីរឿងទាំងប៉ុន្មាននេះនាង ក៏ចាប់ផ្តើមថតរឿងផ្សេងៗទៀតជាបន្តបន្ទាប់ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសរសើរនាង ខណៈពេលដែលចៅស្រីរបស់តារារូបនេះនៅក្មេងទេ តែមានដុងសិល្បៈ និងចេញថតរឿងរកលុយបានច្រើនបែបនេះ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

នាយកុយ
ចៅស្រីនាយកុយ
ចៅស្រីនាយកុយ
ចៅស្រីនាយកុយ
ចៅស្រីនាយកុយ ពេលសម្តែង
ចៅស្រីនាយកុយ
ចៅស្រីនាយកុយ
ចៅស្រីនាយកុយ ពេលសម្តែង
ចៅស្រីនាយកុយ ពេលសម្តែង
ចៅស្រីនាយកុយ ពេលសម្តែង
ចៅស្រីនាយកុយ ពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន