រុស្ស៊ី៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រស៊ីល លោក Luiz Felipe Scolari បានបង្ហើបថា កីឡាករដែលអាចផ្លាស់ប្តូរជោគវាសនាបេ្រស៊ីលបានគឺមានតែ Casemiro មួយរូបគត់។

គ្រូបង្វឹកសញ្ជាតិប្រស៊ីលរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា អ្នកដែលតាមដានទស្សនាបាល់ទាត់តែងតែនិយាយថា Neymar គឺជាកីឡាករដែលសំខាន់ជាងគេនៅក្នុងជម្រើសជាតិប្រេស៊ីល ប៉ុន្តែតាមលោកគិតគឺ Casemiro ទេ ដែលអាចធ្វើឲ្យក្រុមប្រេស៊ីលមានជោគជ័យក្នុងឆ្នាំនេះ។ 

កីឡាករ Casemiro

អតីតគ្រូបង្វឹកក្រុម Chelsea រូបនេះបានបន្តថា Marcelo និង Neymar ជាកីឡាករល្អសម្រាប់ប្រេស៊ីល ប៉ុន្តែ Casemiro គឺជាអ្នកដែលចែកបាល់ឲ្យកីឡាករទាំងពីររូបខាងលើមានសេរីភាព និងបានចូលរួមប្រយុទ្ធច្រើនជាងមុន ដូច្នេះអ្នកទស្សនាមិនដែលសូវឃើញខ្សែបម្រើរបស់ក្រុម Real Madrid នោះស៊ុតបញ្ចូលទីទេ ប៉ុន្តែរូបគេនេះហើយជាអ្នកបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន។

លោក Scolari និងកីឡាករ Neymar
ក្រុមជម្រើសជាតិប្រេស៊ីល

គួរឲ្យដឹងថា លោក Felipe Scolari បានដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលចំនួនពីរលើក ដោយលើកទីមួយពីឆ្នាំ២០០១ ដល់ ២០០២ ហើយក្នុងរយៈពេលដ៏ខ្លីនេះ លោកបាននាំជម្រើសជាតិឲ្យឈ្នះពាន World Cup ឆ្នាំ២០០២ ដោយលើកទីពីរគឺពីឆ្នាំ២០១២ ដល់ ២០១៤ ដោយដឹកនាំក្រុមសុំាបា ឲ្យឈ្នះពាន Confederations Cup នៅឆ្នាំ២០១៣ ផងដែរ៕

ក្រុមជម្រើសជាតិប្រេស៊ីលពេលឈ្នះពាន World Cup ២០០២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក World Cup និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]