ថៃ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អតីតតារាសម្តែងដ៏មានវាសនាខ្ពស់អ្នកនាងថន តារា ក្រោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីវ័យចំណាស់រួចមក ឃើញថាជីវិតរបស់តារារូបនេះ កាន់តែមានសុភមង្គល ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែង តាមរយៈរូបថតជាច្រើនសន្លឹកដែល អ្នកនាង ថន តារា បានបង្ហាញពីសកម្មភាពក្នុងការរៀបចំពិធីខួបកំណើត ដល់ស្វាមីជាទីស្រលាញ់របស់នាង បើទោះបីមិនមែនជាពិធីអធិកអធមក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាស្វាមីរបស់អ្នកនាង មានភាពសប្បាយរីករាយជាខ្លាំង ចំពោះភរិយាដែលបានការរៀបចំកម្មវិធីយ៉ាងពិសេសសម្រាប់រូបលោក ផងដែរ។ ដោយក្នុងនោះដែរ អ្នកនាង ថន តារា ក៏មិនភ្លេចផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែម រួមទាំងជូនបាច់ផ្កាដ៏ស្រស់ស្អាតឲ្យស្វាមីរបស់នាង នោះឡើយ។

ទន្ទឹមនឹងនោះផងដែរ ក៏មានទស្សនិកជនជាច្រើន បានបង្ហាញក្ដីរំភើបជំនួសនាង ក្រោយបានឃើញរូបភាពដ៏ផ្អែមល្ហែម របស់ក្រុមគ្រួសារអ្នកនាង ដែលពោរពេញទៅដោយសុភមង្គល យ៉ាងគួរឲ្យច្រណែន ៕ 

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ថន តារា និងស្វាមី
ថន តារា និងស្វាមី
ក្រុមគ្រួសារ ថន តារា និងស្វាមី
ក្រុមគ្រួសារ ថន តារា និងស្វាមី
ក្រុមគ្រួសារ ថន តារា និងស្វាមី
ក្រុមគ្រួសារ ថន តារា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]