ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កញ្ញា ស៊ីន យូប៊ីន ជាតារាសម្ដែងស្រីវ័យក្មេងមួយដួង ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈសម្ដែងនាប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះ អាចក្ដោបក្ដាប់តំណែងជាតួឯកស្ទើរតែគ្រប់ខ្សែភាពយន្ត។

ជាមួយនឹងតំណែង ជាតួឯកស្រីក្នុងខ្សែភាពយន្តនីមួយៗ តារាសម្ដែងស្រីរូបស្រស់ កញ្ញា ស៊ីន យូប៊ីន គឺត្រូវចំណាយលុយ ទៅលើសម្លៀកបំពាក់ អស់មិនធម្មតានោះឡើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបរវាងក្រុមការងារខ្មែរឡូតរបស់យើង និងតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់ខ្មែរឡូតថា នៅក្នុងការសម្ដែងខ្សែភាពយន្តមួយរឿងៗ នាងត្រូវចំណាយទៅលើសម្លៀកបំពាក់ដល់ទៅខ្ទង់ម៉ឺនដុល្លារឯណោះ ដោយគិតតែសម្លៀកបំពាក់ និងជាងតុបតែងមុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះគឺជាការចំណាយដ៏ច្រើនមួយ សម្រាប់តារាសម្ដែងល្បីៗដូចជា កញ្ញា ស៊ីន យូប៊ីន ដោយនាងចាំបាច់ត្រូវផ្លាស់ប្ដូរម៉ូតសម្លៀកបំពាក់ ទៅតាមខ្សែភាពយន្តនីមួយៗ ឲ្យសាកសមនឹងចរិតតួដែលកញ្ញាត្រូវសម្ដែង ផងដែរ៕ 

សូមទស្សនាកិច្ចសម្ភាសន៍រវាងក្រុមការងារខ្មែរឡូត និង កញ្ញា​ ស៊ីន យូប៊ីន ខាងក្រោមនេះ៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន