ភ្នំពេញ៖ ខួបកំណើតរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ទើបតែកន្លងហួសប៉ុន្មានថ្ងៃមុន ប៉ុន្តែគេសង្កេតឃើញថាតារាចម្រៀងរូបនេះ ពិតជាទទួលបាននំខេក និងកាដូយ៉ាងពិសេស ពីអ្នកគាំទ្ររបស់ខ្លួនមិនតិចនាក់នោះទេ។

យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានកាដូយ៉ាងច្រើនពីអ្នកគាំទ្រ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលឃើញអ្នកនាង ពេជ្រ សោភា បង្ហោះរូបពីរសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញនូវកាដូយ៉ាងពិសេសដែលទទួលបានពីកញ្ញា យូរី ភ្ជាប់ជាមួយសារមួយឃ្លាថា៖ “អរគុណច្រើន Yuri Singer សម្រាប់កាដូ ជាពិសេសកាស្រលាញ់ដែលអូនមានចំពោះគ្នាយ៉ាងមានន័យ love you oun”។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ដោយហេតុតែកញ្ញា យូរី ស្រលាញ់ អ្នកនាង ពេជ្រ សោភា ពេកទើបនាងទិញកាដូជូនអ្នកនាង ពេជ្រ សោភា បើទោះជាអ្នកទាំងពីរជ្រកក្រោមទ្រនំផលិតកម្មផ្សេងគ្នាក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេជ្រ សោភា
យូរី
កាដូដែលយូរីជូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី