ភ្នំពេញ៖ តារាសម្ដែងស្រីដែលល្បីដើរតួកម្សត់ ធ្វើឲ្យទស្សនិកជនសឹងស្រក់ទឹកភ្នែកតាម កញ្ញា នី មុនីនាថ កំពុងសាងប្រជាប្រិយភាពខ្លាំងឡើងជាមួយស្នាដៃសម្ដែងភាពយន្តជាច្រើនរាប់មិនអស់។

ដោយឡែក ចំពោះការរៀបចំខ្លួនរបស់តារាស្រីរូបនេះវិញ ត្រូវបានគេសង្កេតឃើញថាកញ្ញានិយមតុបតែងបែបសុភាពៗមិនសូវបញ្ចេញភាពស៊ិចស៊ី ឬផាត់មុខក្រាស់ៗនោះទេ។

ប៉ុន្តែថ្មីៗនេះ កញ្ញារូបស្រស់ ដែលមានសម្រស់បែបនារីខ្មែររូបនេះ ក៏បានចែកចាយរូបភាពខ្លួនលើបណ្ដាញសង្គមបង្ហាញពីស្ទីលតែងខ្លួនបែបថ្មី ជាមួយរ៉ូបរឹបរាង អមនឹងការតុបតែងមុខ យ៉ាងស៊ិចស៊ីប្លែកភ្នែកតែម្ដង។

យ៉ាងណាមិញ គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនេះភ្លាម ក៏មានទស្សនិកជន មិត្តអ្នកគាំទ្រលាន់មាត់សរសើរសម្រស់ កញ្ញាថាពិតជាស្រស់ស្អាតប្លែកខ្លាំង ដែលទៅមើលសឹងតែមិនស្គាល់ថាជានាងផង៕

តោះតាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖ 

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ