ភ្នំពេញ៖ ដូចបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី សាត រស្មី បានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង នឹងក្លាយជាក្មួយថ្លៃ របស់កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះ។

ក្នុងនោះដែរ បើងាកមើលសម្រស់របស់ សាត រស្មី ក៏នៅតែស្រស់ស្អាត វ័យក្មេង នៅពេលនៅក្បែរ គូដណ្តឹងរបស់នាង បើទោះបីជា អ្នកទាំងពីរ ខុសអាយុគ្នាបន្តិចបន្តួចក៏ដោយ។

ប៉ុន្តែអ្នកប្រហែលមិនដែលដឹងនោះទេថា ប្អូនស្រីបង្កើតរបស់ សាត រស្មី ក៏ស្អាតមិនចាញ់មិននាងប៉ុន្មានដែរ។

បើតាមរូបថតជាច្រើនសន្លឹក ដែលប្អូនស្រី បានបង្ហោះជាមួយនឹងនាង ក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺអាចបញ្ជាក់បានថា រូបនាង មានមុខមាត់គួរឲ្យស្រលាញ់ ហើយពេលមើលមួយភ្លែត គឺមានមុខមាត់ ស្រដៀងនឹង សាត រស្មី ដោយសារតែ ធ្វើខ្លួន និងការលេងម៉ូតសក់ គឺដូចគ្នា។

គួរបញ្ជាក់ផងដែរថា ប្អូនស្រីសាត រស្មី បើទោះបីជា មានរូបសម្រស់ស្រស់ស្អាត ក៏រូបនាង មិនបានឈានជើងចូលសិល្បៈដូចជាបងស្រីដែរ ដោយរូបនាង បានបើកជំនួញផ្ទាល់ខ្លួនមួយ ខាងរក្សាសម្ផស្ស មួយកន្លែង នៅរាជធានីភ្នំពេញ៕

តោះទៅមើលសម្រស់ ប្អូនស្រី សាត រស្មីទាំងអស់គ្នា៖

សាត រស្មី និងប្អូនស្រី
សាត រស្មី និងប្អូនស្រី
សាត រស្មី និងប្អូនស្រី
សាត រស្មី និងប្អូនស្រី
ប្អុនស្រី សាត រស្មី
ប្អុនស្រី សាត រស្មី
ប្អុនស្រី សាត រស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី