ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា អ្នកនាង សាន ស្រីឡៃ ត្រូវបានស្លាប់ ដោយស្នាដៃ ស្វាមីរបស់នាង បាញ់ប្រហារ កណ្តាលកន្លែងរក្សាសម្ផស្សមួយកន្លែង កាលល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ការស្លាប់របស់នាង ក៏បានធ្វើឲ្យ​ មិត្តរួមសិល្បៈ និងអ្នកគាំទ្រ មានការ ទុក្ខសោកយ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ គេក៏សង្កេតឃើញថា មានតារាមួយដួង គឺកញ្ញា សូដា នីតា តែងតែរំលឹកឈ្មោះរបស់ សាន ស្រីឡៃ មកទល់ពេលនេះ បើទោះបីជា រូបកាយ ស្រឡៃ បានឃ្លាតចាកឆ្ងាយទៅហើយក៏ដោយ។

ក្នុងនោះ កាលពីថ្មីៗនេះ សូដា នីតា ក៏បានបង្ហោះបទចម្រៀងរបស់ សាន ស្រីឡៃ អមជាមួយនឹងសារមួយ ដែលបញ្ជាក់ថា ព្រលឹង ស្រីឡៃ បានមកលេងនាង។ រូបនាង ក៏បានសរសេរថា «នៅសុខៗមានអារម្មណ៍នឹកក្មេងឡប់របស់មីងម្នាក់នេះខ្លាំងណាស់ សាន ស្រីឡៃ , ខ្ញុំមានអារម្មណ៍នាងនៅហៅខ្ញុំថា ( អ្នកមីងៗ) នៅក្បែរត្រចៀក ដូចពិតតិច យល់យល់សប្តិតិច . តែទោះយ៉ាងណា ក្មេងឡប់ម្នាក់នេះទៅរកកន្លែងទីសុខផ្សេងហើយ មីងនឹកមែនស្រីឡៃ»។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាង សូដា នីតា និងសាន ស្រីឡៃ កាលនៅរស់ គឺហាក់បីដូចជា បងប្អូនគ្នា ហើយរាល់ពេល ដែលពួកគេ ធ្វើការជាមួយគ្នា សូដា នីតា តែងតែបង្រៀន ពីការថតសម្តែង ទៅស្រីឡៃ ជារឿយៗ៕

សូដា នីតា
សូដា នីតា
សាន ស្រីឡៃ
សាន ស្រីឡៃ
សាររបស់​សូដា នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ