រាជធានីភ្នំពេញ ៖ ​យុវជន​​ជាជន​ស​ង្ស័យ​ជាប់​​ពាក់​ព័ន្ធ​​ប្លន់​​ប្រដាប់​អាវុធ​​ចំនួន​៤​ នាក់​កាល​ពី​ព្រឹក​ថ្ងៃទី​​១៣ មីនា ​ត្រូវបាន​​​​​​​សមត្ថ​កិច្ច​​នគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានីភ្នំពេញ ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ដើម្បី​​សាក​សួរ និង​ចោទ​ប្រកាន់​​ជា​ផ្លូវការ ។

យុវជនទាំង​​​​៤​នាក់ ​១-ឈ្មោះ​​គឹម យូរ៉ា ​ហៅ​ប្លូត ​អាយុ​២០​ឆ្នាំ ​២-ឈ្មោះ​​ឃិន បញ្ញា ​ហៅ​សិលា​ព្រហ្ម​លិខិត អាយុ​១៧ឆ្នាំ ​៣-ឈ្មោះ​​ចក់ ប៊ូ ហៅ​សិលាក្រហម អាយុ​​១៦​ឆ្នាំ ​និង៤-ឈ្មោះ​​មុំ វុទ្ធី ​ហៅ​ខ្លា​ អាយុ​១៩​ឆ្នាំ ​​ពួកគេគ្មាន​​មុខរបរ​​ពិត​ប្រាកដ​​ ជា​យុវជន​ចាក​ចោល​ផ្ទះ​សម្បែង ​និង​​បាន​ប្រមូល​ផ្តុំ​គ្នា​ជួល​ផ្ទះស្នាក់​​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​​ខណ្ឌសែន​សុខ ។  ទាក់​ទិន​នឹង​ការ​នាំ​​ខ្លួន​​​យុវ​ជន​៤​នាក់​ខាងលើ​នេះ ទៅ​សាលា​​ដំបូងរាជធានីភ្នំពេញ ​នោះ​ត្រូវបាន​សមត្ថ​កិច្ច​​នគរបាល​ឱ្យ​ដឹងថា ​គឺ​ធ្វើ​ឡើង​​​តាម​ការ​ស្រាវជ្រាវ​ ដោយ​យោង​​ទៅលើ​​​ពាក្យ​​បណ្តឹង​​របស់​ជនរង​គ្រោះ​​ឈ្មោះ​​មឿន ​ស្រី​ល័ក្ខ ​ភេទស្រី អាយុ​​១៩ឆ្នាំ ។

សមត្ថ​កិច្ច​នគរបាល​បាន​ឱ្យ​ដឹង​ទៀតថា ​កាលពី​វេលា​ម៉ោង​​២​និង​៣​០​នាទី​យប់​ថ្ងៃទី​១០ មីនា ​នាងបាន​ជិះ​ម៉ូតូ​ម៉ាក​​អាយ​ខន ​​ពណ៌​ផ្កា ឈូក ស៊េរី​​២០០៨ ​​ចេញពី​ខារ៉ា​អូខេ​ឡឺវេស ។ លុះ​​ទៅ​ដល់​មុខ​ផ្ទះ​​លេខ​១៧៨BEo ​ផ្លូវលេខ​​១៨២ ​សង្កាត់​វាល​វង់ ខណ្ឌ៧​មករា ​ស្រាប់តែ​​ត្រូវ​ជន​​ល្មើស​ស​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក SL ពណ៌​ទឹក​ប្រាក់ និង​១គ្រឿង​ទៀត​ម៉ាក​ស្មាស់ ពណ៌ខ្មៅ​ ​ស៊េរី​​២០០៨ ​ទៅ​កៀរ​ម៉ូតូ​រប​ស់​នារី​​រងគ្រោះ​​ឱ្យ​​ឈប់ រួច​​ម្នាក់​បាន​លោត​ស្ទុះ​ចេញពី​ម៉ូតូ​​ដោយ​យក​កាំភ្លើង​​ខ្លី​​១​ដើម​​ ភ្ជង់​ប្លន់​យក​​ម៉ូតូ​​ម៉ាក​អាយ​ខន​របស់​នាង​ទៅ​បាត់៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]