ភ្នំពេញ៖ តារាស្រីស្រលាញ់ កិច្ចការងារជួយសង្គម អ្នកនាង ទូច ស្រីល័ក្ខ កន្លងមកនាង បានចូលរួមសកម្មភាព ជួយកិច្ចការងារមនុស្សធម៌ជាច្រើន ក៏ដូចជាតែងតែលើកទឹកចិត្តដល់ ជនទីទាល់ក្រ ឬអ្នកដែលបាក់ទឹកចិត្តក្នុងជីវិត ឲ្យពួកគាត់មានកម្លាំងចិត្តបន្តទៅមកទៀតជាដើម។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានធ្វើរឿងដ៏ល្អជាគំរូ គួរឲ្យយកតម្រាប់តាមមួយ ដោយនាងមិនបានរើសអើង ឬស្អប់ខ្ពើមអ្វីទាំងអស់ ប៉ុន្តែនាមថែមទាំងធ្វើវាដោយការពេញចិត្តថែមទៀតផង ពោលគឺនាងអង្គុយដុសលាងសម្អាតធុងសំរាមសាធារណៈ ដែលគេដាក់ចោលតាមចិញ្ចើមផ្លូវនៅមុខផ្ទះ យ៉ាងស្និទ្ធដៃនិងពោរពេញទៅដោយភាពរីករាយ។

យ៉ាងណាមិញ ក្នុងនោះអ្នកនាងទូច ស្រីល័ក្ខបាននិយាយរៀបរាប់ពីអារម្មណ៍ពិតថា៖  

«ពេលខ្លះយេីងថាយេីងពិបាក ចុះយេីងទាំងអស់គ្នាមានគិតថាបងៗខាងផ្នែកអនាម័យគាត់ហត់ជាងយេីងប៉ុន្មានដង? ពេលខ្លះរេីសសំរាម​ និងហូបបាយក៏នៅហ្នឹង។ សង្ឃឹមថាបងប្អូនមេីលហេីយ​ និងអនុវត្តន៍ជួយថែរក្សាទាំងអស់គ្នា ដេីម្បីងាយស្រួលដល់បងៗខាងផ្នែកអនាម័យ បេីគាំទ្រសូមlike&shearដេីម្បីអេាយបងប្អូនយេីងបានទទួលដឹង»៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ