ជាមួយនឹងសន្ទុះនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន ច្បាស់ណាស់ថានៅថ្ងៃអនាគតនឹងមានអ្វីអស្ចារ្យថ្មីៗប្លែកៗរាប់មិនអស់ជាក់ជាមិនខាន។ ប្រហែលជាមានរថយន្តហោះ ប្រហែលមនុស្សនឹងរស់នៅលើភពអង្គារ៍ ។ល។ ប៉ុន្តែរឿងមួយ ដែលប្រាកដនោះគឺ មនុស្សនឹងអាចបើកយុទ្ធនាការក្តៅសាច់ជាមួយមនុស្សយន្តបាន។ 

រូបតំណាង

យ៉ាងហោចណាស់ មានក្រុមហ៊ុនបួនក្នុងឧស្សាហកម្មបច្ចេកវិទ្យាផ្លូវភេទ ដែលបោះទុនក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ បាននិងកំពុងលក់មនុស្សយន្តបម្រើផ្លូវភេទនេះរួចទៅហើយ  ដែលអ្នកស្រាវជ្រាវទូទៅឱ្យនិយមន័យថា៖ «ម៉ានីកាំងដូចមនុស្សពិតៗ មានវ័យ រូបរាង លក្ខណៈសម្បត្តិ និងប្រដាប់ភេទ អាចកែតម្រូវតាមចិត្តចង់»។ 

ថ្វីត្បិតតែខុសគ្នាឆ្ងាយពីមនុស្សដែលបម្រើសេវាកម្មផ្លូវភេទក៏ពិតមែន តែអតិថិជនត្រូវចំណាយរហូតដល់  ១៧,០០០ដុល្លារ ទៅលើមនុស្សយន្តដែលមានមុខមាត់ដូចបេះដាក់ទៅនឹងតារាម៉ូដែលបច្ចុប្បន្ន។

រូបតំណាង

ក្រុមហ៊ុនជាច្រើនបាននិងកំពុងធ្វើទំនើបកម្មមនុស្សយន្តប្រភេទនេះ ដើម្បីឱ្យវាអាចឆ្លើយឆ្លងបង្កើតបរិយាកាស ដូចធម្មជាតិកាន់តែយូរក្នុងពេលរួមភេទថែមទៀតផង។ ទន្ទឹមនឹងគុណសម្បត្តិដែលជួយលើកកម្ពស់សុវត្ថិភាពផ្លូវភេទ លុបបំបាត់ភាពឯកា និងបំពេញតម្រូវការស្និទ្ធស្នាល ក៏មនុស្សមួយចំនួនមានការខ្លាចរអាថា វានឹងបង្កើនអំពើហឹង្សាលើស្ត្រីភេទ បន្ថយតម្រូវការស្និទ្ធស្នាលរវាងមនុស្សនិងមនុស្ស ឬប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងផ្លូវភេទ “ពិតៗ” ទៀតផង។

រូបតំណាង

ទោះយ៉ាងណា ពុំទាន់មានការសិក្សាបង្ហាញភស្តុតាងច្បាស់លាស់ អំពីគុណសម្បត្តិ និងគុណវិបត្តិនៃមនុស្សយន្តផ្លូវភេទនេះនៅឡើយទេ ព្រោះវាទើបតែមានលក់មួយរយៈខ្លីចុងក្រោយប៉ុណ្ណោះ។ នេះបើយោងតាមលោកស្រី Julie Carpenter អ្នកឯកទេសផ្នែក ទំនាក់ទំនងអន្តរកម្មរវាងមនុស្ស និងមនុស្សយន្ត (Human-Robot Interaction) មកពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យារដ្ឋកាលីហ្វ៊រញ៉ា (California Polytechnic State University) ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? បើតម្លៃធូរថ្លៃជាងនេះដប់ដង អាចនឹងពិចារណាទិញមួយកែអផ្សុកទេ?

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]