ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនច្បាស់ជា នៅចាំមិនទាន់ភ្លេចនោះទេ នូវអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ លោក សយ រតនៈ ក៏ដូចជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា។

យ៉ាងណាមិញ កន្លងអស់រយៈពេលជាច្រើនឆ្នាំមកនេះ មហាជនក៏ដូចជាអ្នកគាំទ្រ មិនដែលឃើញអ្នកទាំងពីរឡើងឆាកច្រៀង ជាមួយគ្នានោះទេ បន្ទាប់ពីលោក សយ រតនៈ បញ្ចប់ការប្រឡងកម្មវិធី The Voice Cambodia នោះរួចមក។

ដោយឡែក កាលពីថ្មីៗ អ្នកទាំងពីរ ពិតជា Surprise អារម្មណ៍មហាជនខ្លាំងមែនទែន នៅពេលដែល ស្ងាត់ៗស្រាប់តែអ្នកនាង ពេជ្រ សោភា ដឹកដៃកូនក្រុមលោក សយ រតនៈ ឡើងឆាកច្រៀងជាមួយគ្នា។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យ មហាជនរំភើបចិត្តមិនតិចនាក់នោះទេព្រោះថារយៈពេលជាង ៣ឆ្នាំទៅហើយ ដែលអ្នកទាំងពីរ មិនបានច្រៀងរួមគ្នាលើឆាកតែមួយបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា និងសយ រតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា