ភ្នំពេញ៖ ម្ចាស់បទ«មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ​កញ្ញា វីរៈ និច្ច កំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំងមែនទែន នាមួយរយៈពេលចុងក្រោយនេះ។

ជាក់ស្ដែង ដូចប្រិយមិត្តបានដឹងហើយថា ក្រៅពីមានទឹកដមសម្លេងពិរោះរណ្ដំចិត្ត ក្មួយស្រីលោក ខាន់ ជេម រូបនេះ ក៏មានរូបឆោមស្រស់ស្អាតមិនធម្មតាដែរជាពិសេស មិនថាភ្នែក ច្រមុះ មាត់គឺបានគ្រប់សប់តែម្ដង។

ប៉ុន្តែរឿងមួយ ដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ នៅពេលក្រមុំរូបស្រស់ ស្រី និច ទៅដាក់មុខជិតគ្នានឹងភរិយាឩកញ៉ា ដួង ឆាយ លោកជំទាវ ម៉ាលីណា ទើបធ្វើឲ្យគ្រប់គ្នាកាន់តែដឹងច្បាស់ថាអ្នកទាំង២ ពិតជាមានមុខមាត់ដូចគ្នាបេះដាក់តែម្ដង ហើយបើអ្នកមិនដឹងអាច យល់ច្រឡំថាជាបងប្អូនក៏ថាបានដែរ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖

ស្រីនិច
ស្រីនិច
ស្រីនិច និងភរិយាឩកញ៉ា ដួង ឆាយ
ស្រីនិច និងភរិយាឩកញ៉ា ដួង ឆាយ
ស្រីនិច និងភរិយាឩកញ៉ា ដួង ឆាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង