ភ្នំពេញ៖​ នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន OPPO បានបញ្ជូនអ្នកតំណាងទៅចូលរួម និងជូនកាដូដល់អ្នកនាង ដែលជាតារាតំណាងរបស់ខ្លួន។ 

តាមរយៈវីដេអូ Live នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់បានឃើញថាអ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាងធ្វើការផ្សង និងផ្លុំពន្លត់ទៀននៅលើនំខេករបស់ OPPO។ អ្នកនាងមានចំណាប់អារម្មណ៍ថា៖ 

«នំនេះគឺមានន័យជាងគេនៅក្នុងចំណោមការងាររបស់ខ្ញុំ  OPPO ផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយ OPPO ពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់ OPPO……..»

ពេជ្រ សោភា ក្នុងថ្ងៃខួបកំណើត

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺជាកាដូដែលអ្នកនាងទទួលបានពី OPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់ OPPO  គឺ R15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំង។

លើសពីនេះទៀត កាដូទី៣របស់ OPPO គឺកម្រងសៀវភៅអនុស្សាវរីយ៍ ដែលចងក្រងនូវរូបភាពរបស់អ្នកនាង ពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការ ជាមួយ OPPO រហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេចន៍ជូនពរ ដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រ ដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ។

ពេជ្រ សោភា ទទួលកាដូស្មាតហ្វូនពី OPPO

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OPPO ពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភា ទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទ OPPO R15 Pro ផងដែរ។ 

ចំពោះទូរស័ព្ទម៉ូដែល R15 Pro នេះ វាមានលក្ខណៈពិសេស និងគុណសម្បត្តិដូចជា៖ 

ការរចនារូបរាងបែបថ្មី (Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។ 

ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ 6.28 inch Super Full Screen។ 

ចំពោះកាមេរ៉ាវិញ OPPO R15 Pro មានកាមេរ៉ាក្រោយភ្លោះទំហំ 20MP + 16MP (កាំពន្លឺធំ F/1.7) ឯកាមេរ៉ាមុខទំហំធំ 20MP + AI Beauty 2.0 ហើយមុខងារស្កេនមុខដោះសោរកាន់តែរហ័ស។  OPPO R15 Pro មាន RAM 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់នូវ System ColorOS 5.0 ដើរដោយ Android 8.1។ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ 3430mAh ថែមទាំងភា្ជប់មកជាមួយនូវបច្ចេកវិទ្យា សាកថ្មលឿន VOOC សាក ៥នាទី និយាយបាន ២ម៉ោង។

ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់បាននូវម៉ូដែលថ្មីរបស់ OPPO ក៏ដូចជាចង់ប្រើប្រាស់នូវទូរស័ព្ទ OPPO R15 Pro ដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា។ OPPO R15 Pro មានតម្លៃ ៦២៩ ដុល្លារ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់OPPOទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា