ភ្នំពេញ៖ បទចម្រៀងថ្មីរបស់តារាចម្រៀងOriginal Song ណាធូ បទ«ងោះ» កំពុង ធ្វើឲ្យបណ្តាអ្នកគាំទ្រ ជាពិសេសមិត្តយុវវ័យទាំងអស់ក្តុកក្តួល ក្រោយពីបានស្តាប់ បទចម្រៀងថ្មីរបស់លោក ជាមួយនឹងអត្ថន័យយ៉ាងចាក់ដោត។

នៅក្នុងនោះដែរ បទចម្រៀងមួយនេះបានធ្វើឲ្យអ្នករស់នៅឯកា ជាពិសេសអ្នកទើបតែនឹងបាត់បង់ស្នេហាទាំងអស់ ស្តាប់ហើយសឹងតែស្រក់ទឹកភ្នែកទៅហើយ ខណៈពេលដែលអត្ថន័យចាក់ដោត លាយជាមួយនឹងសំនៀងដ៏ស្រទន់គួរឲ្យចង់ស្តាប់។

ជាមួយគ្នានេះដែរ បទមួយនេះ ទើបតែនឹងចេញបានប៉ុន្មានថ្ងៃនោះទេ ក៏ប៉ុន្តែមានអ្នកចូលទស្សនាខ្ទង់ម៉ឺនឯណោះ ស្របពេលដែលម្ចាស់បទមួយនេះ ជាតារាជំនាន់ក្រោយ។

តែអ្វីដែលកាន់តែពិសេសនោះ ក្រោយពីបានស្តាប់អត្ថន័យ បទចម្រៀងថ្មីមួយនេះ បានធ្វើឲ្យបណ្តាអ្នកស្តាប់សរសើរគ្រប់គ្នា ព្រោះថាមិនត្រឹមតែច្រៀងពីរោះទេ រីឯសាច់ភ្លេង និងអត្ថន័យល្អមែនទែន៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ 

បទ«ងោះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]