ភ្នំពេញ៖ តារាចម្រៀង ដែលនិយមលេងស្ទីលប្លែកៗ តាមបែបបរទេស កញ្ញា ទេព បូព្រឹក្ស កាលពីថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកគាំទ្រ នៅពេលដែលឃើញ នាងធ្វើឲ្យជ្រុះរបស់សំខាន់របស់ខ្លួន នៅលើឆាកតន្ត្រីមួយកន្លែង។ 

យ៉ាងណាមិញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងដោយសារតែនាងប្រឹងរាំខ្លាំងពេក ទើបធ្វើឲ្យនាងជ្រុះរបូតសក់ពាក់របស់ខ្លួន ទាំងកណ្តាលឆាកបែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្រវិលរបស់នាងក៏ជ្រុះដែរ។

ទោះជាយ៉ាងណាក្តី ដំបូងឡើយ គ្មានអ្នកណាដឹងថាសក់របស់នាងជ្រុះនោះទេ ព្រោះថា បូព្រឹក្ស នាងខំព្យាយាមបោះសក់របស់នាងទៅក្រោយឆាក ដើម្បីកុំឲ្យមហាជនដឹង ប៉ុន្តែដោយសារតែអ្នកនាង កែវ ចាន់និមល ទើបធ្វើឲ្យរឿងមួយនេះត្រូវបែកធ្លាយ និងធ្វើឲ្យមហាជនឃើញហើយ ទប់សំណើចមិនបាននោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស