ភ្នំពេញ ៖ ជាទូទៅ ធ្លាប់តែឃើញសម្រស់ តារាពហុជំនាញ កញ្ញា ញឹម ច័ន្ទថន តាមរយៈកញ្ចក់ទូរទស្សន៍ ឬក៏រូបថតបង្ហោះនៅលើបណ្តាញសង្គម ដែលភាគច្រើននាងសុទ្ធសឹងតែបានផាត់មុខ បិទបាំងស្បែកមុខពិត និងមានការ Edit ឲ្យមើលទៅស្រស់ស្អាតបន្ថែមជាដើម។

ជាក់ស្ដែង តាមរយៈការបង្ហាញស្បែកមុខពិតរបស់ តារាស្រី កញ្ញា ញឹម ច័ន្ទថន ដែលនាង បានធ្វើការបង្ហោះដោយផ្ទាល់ បានធ្វើឲ្យមហាជន និងហ្វេនៗនាង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា ស្បែកមុខដែលរលោង បែរក្លាយជាមានស្នាមជាំ ដល់ថ្នាក់នេះទាល់តែសោះ។

យ៉ាងណាមិញនេះ ជាបញ្ហាប្រឈមដ៏ពិបាកមួយ សម្រាប់អាជីពតារាសម្ដែងដូច កញ្ញា ញឹម ច័ន្ទថន ព្រោះនាងត្រូវសម្ដែងក្រោមភ្លៀង ខ្យល់ និងកម្ដៅថ្ងៃខ្លាំង ដែលធ្វើឲ្យកញ្ញា ត្រូវជួបប្រទះបញ្ហាស្បែកមុខ ធ្ងន់ធ្ងរបែបនេះ។ ជាពិសេស អ្នកគាំទ្រភាគច្រើន ក៏សរសើរនាងផងដែរ ដែលហ៊ានទម្លាយមុខរបស់ខ្លួន ក្នុងសភាពយ៉ាងដូច្នេះ មិនខ្លាចការរិះគន់៕

ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន
ញឹម ច័ន្ទថន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន