ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាជ្រាបហើយថា កាលពីមួយសប្តាហ៍កន្លងទៅ ពិធីការិនីសម្បុរស្រអែម ដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានចោរឆក់ទូរស័ព្ទរបស់នាង ទាំងកណ្តាលថ្ងៃ ដែលធ្វើឲ្យនាងភ័យយ៉ាងខ្លាំង ដល់ថ្នាក់ Live វីដេអូតាមហ្វេសប៊ុក ដើម្បីឲ្យមហាជនជួយ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះវិញ នៅក្នុងកម្មវិធី Yummy Mission កញ្ញា សុភ័ក្រ កុសុម៉ា បែរជាធ្វើត្រាប់តាមកាយវិការ ចោរឆក់ទូរស័ព្ទរបស់នាង ដែលធ្វើឲ្យមហាជនឃើញហើយ ទប់សំណើចមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី កញ្ញា សុភ័ក្រ កុសុម៉ា បានអះអាងថា កាយវិការបស់នាង ធ្វើទាំងនោះសុទ្ធតែជាការពិតទាំងអស់ ព្រោះថាដោយសារតែប្អូនរបស់នាង ភ័យពេក មិនបានស្រែកឲ្យគេជួយ ទើបធ្វើឲ្យចោរឆក់ទូរស័ព្ទនាង បានទៅយ៉ាងស្រួលបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា