ភ្នំពេញ៖ ថ្ងៃកំណើតរបស់កំពូលតារាចម្រៀង អ្នកនាងពេជ្រ សោភា បានកន្លងទៅប៉ុន្មានថ្ងៃមកហើយ តែក្នុងនោះ ឃើញថាតារារូបនេះ ពិតជាសប្បាយរីករាយខ្លាំងព្រោះតែអ្នកជុំវិញរបស់ខ្លួន ជាពិសេសអ្នកគាំទ្រ ធ្វើឲ្យនាងរំភើប។

នៅក្នុងនោះដែរ អ្នកគាំទ្រក៏ដូចជាគ្រួសាររបស់នាង បានធ្វើឲ្យនាងរំភើប ដោយធ្វើការ Surprise នំខេកជាច្រើនជាង១០នំឯណោះ។ ចំណែកឯកាដូវិញ ក៏តារារូបនេះទទួលបានច្រើនមិនណយ ជាពិសេសសុទ្ធតែកាដូម៉ាកល្បីៗ ប៊្រេនៗ ធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តារារូបនេះ បានធ្វើការបង្ហោះរូបភាព និងវីដេអូមួយ ដែលបង្ហាញពីកាដូរបស់នាង ដែលអ្នកគាំទ្រជាច្រើនបានឲ្យនាងនៅក្នុងថ្ងៃកំណើត ជាមួយនឹងពាក្យអរគុណពីបណ្តាអ្នកគាំទ្រទាំងអស់។

ស្របពេលជាមួយគ្នានេះ ក្រោយពីបានឃើញកាដូ ក៏ដូចជានំខេកដែលនាងបានទទួលនោះ ពិតជាច្រើនខ្លាំងមែនទែន ធ្វើឲ្យលេងបណ្តាញសង្គមជាច្រើនច្រណែនគ្រប់គ្នាតែម្តង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

នំខេករបស់ពេជ្រ សោភា
កាដូដែលនាងទទួលបាន
នំខេក
នំខេក
នំខេក
នំខេក
នំខេក
នំខេក
នំខេក
នំខេក
នំខេក
នំខេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា