ភ្នំពេញ៖ ជាការពិតណាស់​ ទោះបីសព្វថ្ងៃអតីតតារាសម្ដែងស៊ិចស៊ីកញ្ញា បេនី យ៉ាំង បានផ្អាកការសមែ្ដងក្នុងវិថីសិល្បៈពិតមែន តែចំពោះសកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាងតែងត្រូវបានមហាជន តាមដានជានិច្ច។

តួយ៉ាងបច្ចុប្បន្នតារាស្រីរូបនេះ ក៏កំពុងមានភាពមមាញឹកខ្លាំងជាមួយការងាររកស៊ី រហូតសឹងរកពេលសម្រាកគ្មាន ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ទោះខ្លួនរវល់ខ្លាំងបែបនេះមែន ក៏ក្រមុំរូបស្រស់នេះមិនភ្លេចធ្វើរឿងសប្បុរសធម៌ជូនសង្គមដែរ។

ជាក់ស្ដែង មុននេះនាងបានបង្ហោះរូបភាពជាច្រើនលើបណ្ដាញសង្គម ស្ដែងឲ្យឃើញពីសកម្មភាពដែលខ្លួនបានចូលរួមការងារមនុស្សធម៌ទាំងទឹកមុខញញឹម។

គ្រាន់តែឃើញរូបទាំងនេះភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់ ពីសណ្ដានចិត្តកញ្ញាព្រោះតែទំនេរដៃភ្លាមនាង ឆ្លៀតធ្វើរឿងសប្បុរសធម៌នេះភ្លែតតែម្ដង៕

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗដែល បេនី យ៉ាំង បានចែកអំណោយជូនក្មេងៗ៖

ទិដ្ឋភាពដែល បេនី យ៉ាំង បានចែកអំណោយជូនក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង