ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ ជាថ្ងៃពិសេសរបស់តារាសម្តែងគួរឲ្យស្រលាញ់ កញ្ញា ស៊ីន យូប៊ីន ដែលកំពុងធ្វើទៅ ដោយភាពរីករាយជាមួយនឹងការជួបជុំជាមួយនឹងហ្វេនៗរបស់នាងជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រ និងអ្នកស្គាល់នាងជាច្រើនបានចូលរួម Surprise នាងនៅក្នុងថ្ងៃជាមួយគ្នា ដែលទទួលបាននំខេកយ៉ាងច្រើន ខណៈពេលដែលខាងក្រុមការងារ ខ្មែរឡូតរបស់យើង បានចុះទៅថតដល់ទីនោះផ្ទាល់។

តែអ្វីដែលសំខាន់នោះគឺ តារារូបនេះ ក៏ទទួលបាននំខេកពីដៃគូសម្តែងដ៏សាកសម លោក ខាត់ វ៉ៃហាំង ដែលអ្នកគាំទ្រជាច្រើននាក់សរសើរថា អ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូស្នេហ៍មួយគូ យ៉ាងផ្អែមល្ហែមដូច្នោះដែរ។

ស្របពេលជាមួយគ្នានេះដែរ កម្មវិធីខួបកំណើតរបស់យូប៊ីន ឆ្នាំនេះ បានធ្វើឲ្យនាងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើឲ្យតារារូបនេះ ញញឹមបិទមាត់មិនជិតនោះទេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
នំខេក
បាច់ផ្កា
ស៊ីន យូប៊ីន និង វៃហាំង
ខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន