ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេងកញ្ញាប៉ុប រចនា កាន់តែមានប្រជាប្រិយភាព កាន់តែខ្លាំងឡើង នៅក្នុងវិស័យសិល្បៈ ជាពិសេស តារារូបនេះកំពុងតែចាប់ផ្តើមថតរឿង និងតាមរយៈ MVនានា រកពេលសឹងតែសម្រាកមិនចង់បាន។

ដោយឡែក ចំពោះការតុបតែងខ្លួនរបស់តារារូបនេះវិញ ឃើញថាតែងតែប្លែកៗ និងមើលទៅហាយសូរជានិច្ច ធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះ នាងស្អាតខ្លាំង នៅពេលដែលស្លៀកឈុតបុរាណតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងម៉ូតសម្លៀកបំពាក់កូនក្រមុំមួយឈុត ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន មិនត្រឹមតែ នាងពិតជាស្រស់ស្អាតខ្លាំងជាងសព្វដងទៅទៀត ធ្វើឲ្យអ្នកគាំទ្រកាន់តែលង់ស្រលាញ់ស្ទើរគ្រប់គ្នា។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន សរសើរដល់រូបសម្រស់របស់នាងគ្រប់គ្នាតែម្តង ព្រោះថាតារាវ័យក្មេងរូបនេះ ស្លៀកពាក់បែបណាក៏មើលទៅឃើញស្អាតដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា
ប៉ុប រចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រចនា