ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ជាពិសេសអ្នកលេងតាមបណ្តាញសង្គមភាគច្រើន ប្រាកដជាដឹងហើយ ថាតារាសម្តែងដ៏ល្បីឈ្មោះកញ្ញាដេននីក្វាន់ តែងតែបើកបង្ហាញនូវសម្ភារៈនិយមរបស់ខ្លួន នៅក្នុងបណ្តាញសង្គម ជាពិសេសគឺមាសពេជ្ររបស់ខ្លួនតែម្តង។

តាមរយៈ ការបើកបង្ហាញពីជីវិតឯកជនរបស់តារារូបនេះ បានធ្វើឲ្យអ្នកគ្រប់គ្នាច្រណែន ចង់បានជីវិតដូចនាងគ្រប់គ្នា តែទោះជាយ៉ាងណាក្តី នាងបានខិតខំរកស៊ីតាមរយៈបណ្តាញសង្គមទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យនាងមានបានបែបនេះ។

ដោយឡែក កាលពីប៉ុន្មាននាទីមុននេះដែរ តារារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងហាងថ្មីរបស់ខ្លួន ដែលជាហាងលក់គ្រឿងសម្អាង ខណៈពេលដែលនាងទើបតែបើកហាងលក់ឡានមិនទាន់មួយឆ្នាំផងនោះ ធ្វើឲ្យអ្នកគាំទ្រសរសើរនាងគ្រប់គ្នា ។

ស្របពេលជាមួយគ្នានេះ នាងបាននិយាយយ៉ាងដូច្នោះថា៖«ទើបសម្ពោធឃ្លាំងលក់រថយន្តមិនទាន់បានប៉ុន្មានខែផង លូវហាងDenny Beauty Cosmetic របស់ខ្ញុំបាន៩០ភាគរយហើយ. គេយកលុយលេងល្បែងគេមិនខ្លាចផង រឿងអីខ្ញុំយកលុយមករកស៊ីត្រូវខ្លាច ធ្វើជាមនុស្សមិនងាយបរាជ័យទេបើយើងធ្វើអ្វីមានគោលដៅច្បាស់លាស់»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ដេននីក្វាន់
ដេននីក្វាន់
ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់
ហាងថ្មីរបស់ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់