បាត់ដំបងៈ កម្លាំងនគរបាលខេត្ត បញ្ជូនយុវជនម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី ១៣ ខែមីនាឆ្នាំ២០១២ ពីបទ ចាប់រំលោភសេពសន្ថវៈ បានសម្រេច កាលពីវេលា ម៉ោង ១ រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែមីនាឆ្នាំ២០១២ នៅលើផ្ទះខាងស្រី នៅចំណុចក្រុមទី៦ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ។

លោក ណុប មុនី នាយផ្នែកព្រហ្មទណ្ឌ នគរបាលស្រុកមោងឬស្សី បានឲ្យដឹងថា ជន សង្ស័យ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ឡូន លន់ ហៅ ក្តាម ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោង ។ ចំណែកជនរងគ្រោះ មានឈ្មោះ សារ៉ាត់ រ៉ាយ អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិកើត ហេតុខាងលើ។

លោក ណុប មុនី បន្តថា តាមសម្តីនាងរងគ្រោះ បានប្រាប់សមត្ថកិច្ច ក្នុងពាក្យ បណ្តឹង ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១៩ និង ៣០នាទីយប់ ជនសង្ស័យ បាននាំ មិត្តភ័ក្តិ ២ នាក់ទៀត មកអង្គុយលេងនៅផ្ទះ ជនរងគ្រោះ ជជែកគ្នាលេង នៅក្រោមផ្ទះ ជាមួយប្អូនតូចៗ ខាងជនរងគ្រោះ ខណៈដែលឪពុក-ម្តាយ នាង មិននៅផ្ទះ ។

លុះ ដល់ម៉ោង ២៤ យប់ ជនរងគ្រោះ បានដេញជនសង្ស័យ និងបក្ខពួក ២ នាក់ទៀត ឲ្យ ទៅផ្ទះវិញ ព្រោះនាងងងុយដេក ណាមួយពួកនាង មានតែស្រីៗ ចាស់ៗមិននៅផ្ទះ ពេលនោះ ជនសង្ស័យបានឆ្លើយតបវិញថា ខ្លួនមិនទៅវិញទេ ព្រោះខ្លាចខ្មោច ។ នាង រងគ្រោះ បានដេញ ៤ ទៅ ៥ដង ហើយក៏មិនទៅ រួចនាងបានឡើង ទៅដេកមុនបាត់ ។ លុះដល់ម៉ោងប្រហែល ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនាឆ្នាំ២០១២ ជន សង្ស័យ បានធ្វើសកម្មភាព ចាប់នាងឱបថើប ច្របាច់ដោះតាមចិត្តទោះជានាងខំរើ បម្រាស់យ៉ាងណាក៏ដោយ ព្រោះតែខ្លាច នាងក៏សុខចិត្ត ឲ្យជនសង្ស័យរំលោភ រហូត ដល់បានសម្រេចម្តងហើយ ក៏ដេកជិតគ្នា រហូតដល់ម៉ោង ៣ ទៀបភ្លឺ ទើបបក្ខពួកជន សង្ស័យនាំគ្នាដើរទៅផ្ទះវិញ ។

លុះស្អែកឡើង នាងបានទូរស័ព្ទប្រាប់ម្តាយនាង តាមដំណើររឿង ។ លុះដល់ថ្ងៃទី១២ ខែមីនាឪពុក-ម្តាយ នាងរងគ្រោះ បានត្រឡប់មកពីរកត្រី នៅព្រៃរនាម ក្រោមភ្លាម នាង បានប្រាប់ម្តាយបន្ថែមទៀត រួចម្តាយនាងបានដាក់ពាក្យបណ្តឹង នៅអធិការស្រុក ឲ្យ ជួយអន្តរាគមន៍ ។ ក្រោយពីបានទទួលពាក្យបណ្តឹងហើយ លោកអធិការ ស្រុកបាន បញ្ជាកម្លាំងឲ្យចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការ ដើម្បីសាកសួរ ចម្លើយ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណង ចាប់រំលោភនាង រហូតដល់ បានសម្រេចពិតប្រាកដមែន ដោយសារតែខ្លួន លួចស្រឡាញ់នាងយូរមកហើយ ណា មួយឮសូរនាងជិតរៀបការ នៅពេលក្រោយបុណ្យចូលឆ្នាំខ្មែររួចទៀត ខ្លួនក៏សម្រេច ចិត្តបបួលមិត្តភ័ក្តិ ២នាក់ មកជាមួយ ដើម្បីជួយកំដរ ក្នុងប្រយោជន៍ផ្ទាល់ខ្លួន ប៉ុណ្ណោះ ។ លុះដល់វេលាម៉ោង ១៦ រសៀល ថ្ងៃទី១២ ខែមីនា ស្រាប់តែឃើញ មាននគរបាល មកចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ មក ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២នេះ ដើម្បីចាត់ការបន្ត តាម ច្បាប់ ៕

ដោយ ៖ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]