(ភ្នំពេញ)៖ ក្រោយពីលោក Step បានងាកមកចាប់ដៃគូជាមួយនឹង អ្នកនាង ពេជ្រ សោភា មកឃើញថាមានការគាំទ្រខ្លាំងមែនទែន មិនថា បទញាក់ ឬបែប មនោសញ្ចេតនាជាដើម។

យ៉ាងណាមិញ គេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះលោក Step មានសន្ទុះទីផ្សារសិល្បៈគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្ដែង គេកាលពីថ្មីនេះលោក Step បានបង្ហោះសារ ក្នុងថ្ងៃខួបកំណើររបស់អ្នកនាង ពេជ្រ សោភា មានអាយុ៣៤ឆ្នាំ ដោយគណនីផ្លូវការរបស់លោកថា «បងស្រី! ឆ្នាំនេះបងអាយុ 34 ហើយ!គិតទៅខ្ញុំស្គាល់បងយូរហើយ តាំងពីឆ្នាំ 2012! ទើបឆ្នាំមុន យើងធ្វើការរួមគ្នា ហើយក៏កាល:ទេស: បានអោយយើងរួមការងារជាច្រើនជាមួយគ្នា ការធ្វើបទចម្រៀងចូលឆ្នាំដល់ដាច់យប់ជាមួយ ការរួមការងារជា BA OPPO ជាមួយគ្នា ក៏ដូចជាការចំណាយពេលវេលាយ៉ាងច្រើនក្នុងការថតរឿង បិសាចគួរអោយស្រលាញ់ ជាមួយគ្នា។ អរគុណចំពោះដំបូន្មាន ក៏ដូចជាការស្រលាញ់ចូលចិត្ត ពីបង ក៏ដូចជាគ្រួសារបង។ ឆ្នាំថ្មី ជូនពរអោយបងជោគជ័យបន្ថែមទៀត.. HAPPY BIRTHDAY បងស្រី ពេជ្រ សោភា»។

ទាំងនេះស្ដែង ឲ្យឃើញថាអ្នកទាំងពីរ បានចាប់ដៃគ្នាយ៉ាងល្អក្នុងអាជីពសិល្បៈ ហើយក៏មានទំនាក់ទំនងល្អនឹងគ្នា ប្រៀបបីដូចជាបងប្អូនយ៉ាងដូច្នោះដែរ៕ 

លោក Step និងអ្នកនាង ពេជ្រ សោភា
លោក Step និង អ្នកនាង ពេជ្រ សោភា
លោក Step និងអ្នកនាង ពេជ្រ សោភា
លោក Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា