ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាភេទទី៣ ស្រីពៅ ដែលគេដាក់នាមឲ្យថា ពៅមុខឈើ បច្ចុប្បន្ន រូបនាង កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងជីវិតឯកជនរបស់នាង។

តាមការពិតទៅ សព្វថ្ងៃនេះ គឺគេមិនសូវនាង ថតរឿងកំប្លែង លើឆាក ឬតាមទូរទស្សន៍តាមមុនៗទេ តែរូបនាង ឧស្សាហ៍បង្ហាញមុខ នៅក្នុងការងារសង្គម ឬកម្មវិធីធំៗ។

ចំពោះសកម្មភាពរបស់ស្រីពៅ ត្រូវបានគេនិយាយថា នាងជា តារាភេទទី៣ ដែលមានសំណាងជាងគេ ដែលឃើញមានមុខ ក្នុងកម្មវិធីរបស់អ្នកធំៗ ដែលភាគច្រើន គេកម្រឃើញ តារា មានវត្តមាន ក្នុងជួរអ្នកមាន លំដាប់ប្រទេសខ្មែរខ្លាំងណាស់។

អ្វីដែលសំខាន់ ជីវិតរបស់នាង ក៏រស់នៅ យ៉ាងស្រស់បំព្រង មិនចាញ់តារាល្បី ប៉ុន្មានទេ ដោយមានផ្ទះធំទ្រនំខ្ពស់ ឡានទំនើប និង ដើរលេងកម្សាន្ត តាមប្រទេសនានា មិនខ្វល់ពីការចំណាយទៀតផង។

គួរបញ្ជាក់ផងដែរថា ស្រីពៅ ជាសមាជិកនៅក្នុងក្រុមកំប្លែង នាយក្រឹម ដែលកាលពីដំបូងឡើយ រូបនាង មិនសូវមានអ្នកណាស្គាល់ប៉ុន្មានទេ ទើបតែ មួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលគេឧស្សាហ៍ឃើញនាង ចេញមុខស្ទើរតែគ្រប់កម្មវិធីធំៗ ជាមួយនឹងការប្រើជីវិតឡួយឆាយ៕

ស្រីពៅ
ស្រីពៅ
ស្រីពៅ
ស្រីពៅ
ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]