ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី សំឡេងស្រទន់កញ្ញា សុខ ពិសី ពីមួយថ្ងៃទៅមូយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនទូទាំងប្រទេស ជាមួយបទចម្រៀងពីរោះៗរបស់នាង។

ជាក់ស្តែង កាលពីថ្មីៗនេះ ផ្អែកលើហ្វេសប៊ុកផេករបស់កញ្ញា សុខ ពិសី បាន Share រូបមួយសន្លឹក ដែលធ្វើឲ្យនាងរំភើបស្ទើរស្រក់ទឹកភ្នែក ពេលដែលឃើញអ្នកគាំទ្ររបស់ខ្លួន សុខចិត្តធ្វើរឿងមួយដើម្បីបានឃើញមុខនាង ជាមួយនឹងសារមួយឃ្លាថា «លើសពីអាណិត ស្រលាញ់អូនៗ» 

ជាការពិតណាស់ នៅក្នុងរូបភាពមួយសន្លឹកនោះ បង្ហាញឲ្យឃើញពីអ្នកគាំទ្រ ជាក្មេងសិស្សសាលាម្នាក់ ខំប្រឹងតោងបង្គោលដែក ហេតុតែដើម្បីចង់ឃើញមុខនាង។ 

ទោះជាយ៉ាងណាក្តី ដោយហេតុតែប្រជាប្រិយភាពរបស់កញ្ញា សុខ ពិសី ល្បីល្បាញខ្លាំង ដូច្នេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឃើញមុខនាងខ្លាំងបែបនេះ៕ 

អ្នកគាំទ្រធ្វើបែបនេះដើម្បីនាង
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី