ភ្នំពេញ៖​ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ធ្វើសន្និសីទសារព័ត៌មានស្ដីពីប្រកាសបើកការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិ«កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» រដូវកាលទី២ជាផ្លូវការនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមទាំងវត្តមានរបស់កីឡាករជាតិ និង អន្តរជាតិជាច្រើនរូបទៀត។

គោលបំណងសំខាន់ ក្នុងការបើកការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ និងដើម្បីជួយផ្សព្វផ្សាយអំពីភាពអស្ចារ្យរបស់សិល្បៈគុនខ្មែរនៅលើឆាកអន្តរជាតិឲ្យកាន់តែល្បី រន្ទឺ។ 

លើសពីនេះទៀតក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក៏ចង់ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ យល់ដឹងពីសារសំខាន់នៃកីឡា ជាពិសេសយុវជន ពោលគឺចូលរួមលេងកីឡាទាំងអស់គ្នា និង ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។

លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀលបានលើកឡើងថា៖ 

«ក្រុមហ៊ុនអាយ អេស អាយ ស្ទៀល រួមសហការជាមួយ ស្ថានីយទូរទស្សន៍ CNC ផលិតនូវកម្មវិធីប្រកួតកីឡាប្រដាល់ ពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី២នេះ ដើម្បីបន្តលើកស្ទួយ និង អភិរក្សវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ក៏ដូចជាបម្រើអារម្មណ៍របស់ទស្សនិកជនដែលស្នេហា វិស័យកីឡាប្រដាល់ផងដែរ»។
សន្និសីទសារព័ត៌មានស្ដីពីប្រកាសបើកការប្រកួត

ការបើកការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិ «កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» រដូវកាលទី២នេះ ធ្វើឡើងបន្ទាប់ពីការប្រកួតនៅរដូវកាលទី១ បានបញ្ចប់ទៅយ៉ាងជោគជ័យ និង មានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និង អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ។

ក្នុងការប្រកួតរដូវកាលទី២ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ គឺមានការចូលរួមពីកីឡាករកម្ពុជាចំនួន៤រូប និង កីឡាករថៃចំនួន៤រូប។ កីឡាករខ្លាំងៗរបស់កម្ពុជារួមមាន ១) មឿន សុខហ៊ុច ២) ជា សំនៀង ៣) ឆៃ សារ៉ា និងទី៤ កីឡាករ ជឹម ចិត្រា។ 

ដោយឡែកវត្តមានរបស់កីឡាករថៃវិញមានដូចជា ទី១ ឌិនណាផូ ទី២ ផ្លាយ ណយ ប៉.ប៉ៅអ៊ីន ទី៣ នីវវុំាងច័ន្ទ ប៉ាកនផនស៊ុរិន្ធ និង ទី៤ កីឡាករ ក្រៀងក្រៃ គ.សិលាឆ័យ

ក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មាននោះ ក៏ជាថ្ងៃចាប់ផ្តើមការប្រកួតផងដែរ ដោយមានគូសន្សំពិន្ទុចំនួនពីរគូ នឹងត្រូវធ្វើការប្រកួត ក្នុងនោះកីឡាករកម្ពុជា ជឹម ចិត្រា ត្រូវប្រកួតជាមួយនឹងកីឡាករថៃ ឌិនណាផូ ចំណែកឯកីឡាករ មឿន សុខហ៊ុច វិញ ត្រូវជួបជាមួយនឹងកីឡាករថៃ ផ្លាយ ណយ

សម្រាប់ម្ចាស់ជើងឯកលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ៦០០០ ដុល្លារអាមេរិក ឬទទួលបានផ្ទះ មេគង្គប្រភេទMH661ចំនួន១ខ្នង តាមការជ្រើសរើសរបស់ម្ចាស់ជើងឯក (សម្រាប់តែកីឡាករកម្ពុជាប៉ុណ្ណោះ) ។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិ «កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» រដូវកាលទី១ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃទី៦ ខែ ឧសភា កន្លងទៅនេះ ម្ចាស់ជើងឯក បានទៅលើកីឡាករកម្ពុជា ឡៅ ចន្ទ្រា

ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសូមទាក់ទង៖

- លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរស័ព្ទលេខ 015-777-305 និងអ៊ីម៉ែល [email protected]

- ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

ដើម្បីទស្សនាបន្ដផ្ទាល់ពីកម្មវិធី «កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» នេះ៕

ការប្រកួតកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]