ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មនុស្ស​២នាក់​ស្លាប់​​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ចង្កូត​ស្តាំជាមួួ​រថយន្ត​ចង្កូត​ឆ្វេងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នាយ៉ាង​ពេញទំហឹង កើត​ឡើង​កាលពីវេលា​១០យប់​ថ្ងៃ​ទី០៨ ​មិថុនា ស្ថិត​លើ​ផ្លូវជាតិ​លេខ៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 134-135 ​ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​ ។​

បើតាមសមត្ថ​កិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះគឺ​បង្ក​ដោយ​រថយន្ត​១​គ្រឿង ​ម៉ាកISUZU ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ 2A-2417 មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រេ​ចង្កូត​ចូល​ទៅ​បុក​រថយន្តបែន ម៉ាក HYUNDAI ក្បាល​ពណ៌​ស ទ្រុង​ពណ៌​.ស ពាក់​ស្លាក​លេខព្រះ​សីហ​នុ 3A-​6591 ដែល​មាន​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ បណ្តាលឱ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​ISUZU មាន​គ្នាបី​នាក់ ក្នុង​នោះ​ស្លាប់០២​នាក់ និង​របួសធ្ងន់​០១​នាក់​។

ទីកន្លែងកើតហេតុ

​ប្រភពបន្តថា ជន​រង​គ្រោះ​ទាំង៣នាក់ ​១- ឈ្មោះ ម៉េ​ង និ​ត ភេទ​ប្រុស អាយុ២៤​ឆ្នាំ ​ជា​អ្នកបើក (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​), ២- ឈ្មោះ មាស ចិ​ត្រា ភេទ​ប្រុស អាយុ២៣​ឆ្នាំ ​​(​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)

៣-​ឈ្មោះ មិន ណែ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​​របួសធ្ងន់ (​ត្រូវ​បាន​កម្លាំង អាវុធហត្ថ ស្នាក់​ការ​សនិ្ត​សុខ ៤០២ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់​សីលា បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​ ។ ជន​រង​គ្រោះទាំង​៣​នាក់ ត្រូវបានគេដឹងថា រស់នៅ​ភូមិ​អូរ​ត្រេះ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ។ ដោយឡែក ​អ្នកបើកបរ​រថយន្ត​បែន​ បាន​រត់គេច​បាត់​ ៕

ជនរងគ្រោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]