អង់គ្លេស៖ កីឡាករ Harry Kane បានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Tottenham Hotspur បើទោះបីជាមានក្លិបយក្សជាច្រើន កំពុងតាមប្រមាញ់រូបគេក៏ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តចុះកុងត្រារយៈពេល៦ឆ្នាំ ជាមួយនឹងក្លិបមាន់ខ្នាយមាសមួយនេះ ដោយរូបគេនឹងទទួលបានប្រាក់អាទិត្យទ្វេរដងពីកុងត្រាចាស់។ 

កីឡាករ Harry Kane

ក្រោយពីការចុះកុងត្រានេះ ក្លិប Tottenham មានអារម្មណ៍រីករាយមែនទែន ពីព្រោះតែ Kane គឺជាកីឡាករដ៏ឆ្នើមរបស់ក្រុម ហើយមានក្លិបយក្សមួយចំនួន ដូចជា Manchester United និង Real Madrid បានប្រជែងគ្នាតាមចែចូវកីឡាករវ័យ ២៤ឆ្នាំរូបនេះទៅកាន់ក្លិបរបស់គេ។

កីឡាករ Harry Kane

គួរឲ្យដឹងថា ក្រុម Real Madrid បានព្យាយាមចែចូវតួអង្គសំខាន់ពីររូបពីក្រុម Tottenham ដោយមានទាំងគ្រូបង្វឹក Mauricio Pochettino និងខ្សែប្រយុទ្ធ Harry Kane ប៉ុន្តែអ្នកទាំងពីរបានយល់ព្រមចុះកុងត្រាថ្មី ជាមួយក្លិបមាន់ខ្នាយមាស ដោយកុងត្រារបស់ពួកគេគឺមានរយៈពេលរហូតដល់ឆ្នាំ២០២៤ ឯណោះ៕

លោក Pochettino និងកីឡាករ Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]