ការបិភោគ ផ្លែឈើ ពិតជាសំខាន់ ណាស់ចំពោះ សុខភាព។ ប៉ុន្តែមានមិត្តស្រ្តីមួយ ចំនួនមិនបាន ដឹងថាការ ញ៉ាំផ្លែឈើ ណាដែលធ្វើឲ្យ ខ្លួនមានសំរស់ស្រស់ស្អាត ថយចុះនៅទំងន់ បានយ៉ាងលឿន និងសុខភាពល្អនោះទេ។

យោងតាមប្រភព ពត៌មានរបស់ ទស្សនាវដ្តី Health បានឲ្យដឹងថា ការញ៉ាំក្រូចថ្លុង ជារៀងរាល់ថ្ងៃ បន្ទាប់ពីបរិភោគ អាហារបីពេលហើយ ពិតជាល្អណាស់ចំពោះ សុខភាពរួម ទាំងស្បែក និងទំងន់ថែម ទៀតផង។ ជាពិសេសគឹល្អ  បំផុតសំរាប់ អ្នកដែលកើតជំងឺ ទឹកនោមផ្អែម ព្រោះវាមាន នូវវីតាមីន C ប្រូតេអ៊ីន និងជាតិវ៉ាយប័រ នៅក្នុងនោះ។ តាមការស្ទង់មតិ កន្លងមកចំពោះស្រ្តី ដែលបានយក ក្រូចថ្លុង រឺ ទឹកផ្លែឈើក្រូចថ្លុង មកញ៉ាំប្រចាំថ្ងៃ បន្ទាប់ពីបរិភាគបាយរួច កាលពីឆ្នាំ ២០០៨ មកដល់ឆ្នាំ ២០១២ កន្លងមកនេះឃើញថាស្រ្តីជាច្រើនបានស្រក ទំងន់ពី ៥ ទៅ ៦ គីឡូក្រាម។ ចំនែកឯស្រ្តីវ័យ កណ្តាលដែល មានជំងឺទឹកនោម ផ្អែមវិញមានការ ថយចុះនៃជាតិស្ករ និងមានសុខភាព ល្អផងដែរ។

ប្រសិនជាប្រិយមិត្ត ចង់បាននៅសុខភាព សូមបរិភោគផ្លែ ក្រូចថ្លុងរៀងរាល់ថ្ងៃ ជាពិសេសសំរាប់ អ្នកដែលកើតជំងឺទឹកនោមផ្អែម។

តើប្រិយមិត្តចង់ ចងបានសុខភាពល្អ និងរាងស្រស់ស្អាត ដែររឺទេ?

 

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]