បរទេស៖ ក្លិប Real Madrid បានផ្តល់ឱ្យក្លិប Paris Saint-Germain ចំនួន ៣០៧ លានផោន (ប្រហែលជាង ៤១១លានដុល្លារអាមេរិក) សម្រាប់តម្លៃខ្លួនកីឡាករប្រសុីីល Neymar ដើម្បីមកចូលរួមជាមួយ Real Madrid ដែលជាតម្លៃមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

Neymar

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្លិបដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងមួយនេះវិញ ចេះតែព្យាយាមចង់រក្សាកីឡាករវ័យ ២៦ឆ្នាំរូបនេះទុក ដើម្បីឲ្យគេនៅជាមួយក្លិប បានយ៉ាងហោចណាស់រយៈពេល ១៨ខែទៀត បន្ទាប់ពីការផ្ទេរពីក្រុម Barcelona កាលពីរដូវក្តៅមុន។

ដោយសារតែ Real មិនចង់រង់ចាំរហូតយូរ ដល់ខែមករានោះ ទើបក្រុមអេស្ប៉ាញមួយនេះ ហ៊ានជះលុយរហូតដល់តម្លៃ ៣០៧លានផោន (ប្រហែលជាង ៤១១ លានដុល្លារអាមេរិក) ដើម្បីឲ្យខ្សែប្រយុទ្ធក្រុម PSG រូបនេះមកកាន់ទឹកដីអេស្ប៉ាញវិញ។

Florentino Pérez

កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេជឿថា ជាផ្នែកមួយនៃការដោះដូរប្រតិបត្ដិការពាណិជ្ជកម្មរវាង Nike និង Adidas ផងដែរ ដែលក្រុមហ៊ុន Addidas ជាអ្នកឧបត្ថម្ភលុយដ៏ច្រើនដល់ក្រុម Real បើសិនជា Neymar យល់ព្រមចុះកិច្ចព្រមព្រៀងមែននោះ។

ដោយឡែក នៅមានភាពមិនច្បាស់លាស់នៅឡើយទេថា តើ Real អាចមានលទ្ធភាពបង់ប្រាក់ឈ្នួលរបស់កីឡាករ Neymar ដែលទំនងជាមានចំនួន ៤៥លានផោន (ប្រហែលជាង ៦០ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ខណៈពេលដែល Cristiano Ronaldo ក៏មានប្រាក់ខែផងដែរ៕

Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]