អ៊ីតាលី៖ ក្រុម Juventus បានសម្រេចចិត្តនាំយកអ្នកចាំទី Mattia Perrin មកកាន់ទឹកដី Allianz ក្រោយពី Gianluigi Buffon បានចាកចេញពីក្លិបកាលពីខែមុន។

អ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ បានសម្រេចចិត្តចុះកុងត្រារយៈពេល ៤ឆ្នាំជាមួយក្រុមយក្សអ៊ីតាលីមួយនេះ ដោយរូបគេនឹងទទួលបានជាង ២លានដុល្លាអាមេរិក សម្រាប់ជាប្រាក់លើកទឹកចិត្តក្នុងការចុះកុងត្រានេះផងដែរ។ 

កីឡាករ Mattia Perrin

ក្រោយពីបានចុះកុងត្រារួច កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានបង្ហាញអារម្មណ៍រីករាយថា លោកត្រៀមរួចជាសម្រេច សម្រាប់ការបញ្ចេញឲ្យអស់ពីសមត្ថភាព នឹងជួយឲ្យក្លិបកាន់តែមានជោគជ័យបន្តទៀត។

កីឡាករ Mattia Perrin និងប្រធានក្លិប Juventus

គួរឲ្យដឹងថា Perin បានចំណាយពេលជាង ១០ឆ្នាំ ជាមួយក្លិប Genoa ព្រមទាំងបានបង្ហាញខ្លួនជាង ១៥០ប្រកួត មុននឹងសម្រេចចិត្តចាកចេញ មកចូលរួមជាមួយក្រុម Juventus ក្នុងតម្លៃខ្លួនជាង ១៧លានដុល្លារអាមេរិក៕

កីឡាករ Mattia Perrin កាលលេងនៅ Genoa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]