(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាបានស្គាល់រួចមកហើយ ជាមួយនឹងតារាហ្វេសប៊ុកវ័យក្មេង ដែលតែងតែធ្វើជាវីដេអូប្លែកៗ

បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺកុមារី Jolly ខណៈកាលពីពេលថ្មីៗនេះ គ្រួសាររបស់នាង បានជួបទុក្ខជាទម្ងន់ ដោយសមាជិកនៅក្នុងគ្រួសារ ម្នាក់របស់នាង បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកើតមកទើបតែបាន៤ថ្ងៃ ហើយក៏ត្រូវស្លាប់បាត់បង់ជីវិតទៅវិញ ដោយសារតែការធ្វេសប្រហែស មិនយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏គួរឲ្យសង្វេគមួយនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង ឆៃ លីដាឡែន ក៏បានធ្វើការបញ្ចេញមតិរិះគន់ ដល់គ្រូពេទ្យ ដែលមិនយកចិត្តទុកដាក់ ទុកឲ្យក្មេងស្លាប់ទាំង អណោចអធ័មបែបនេះ។

ជាការពិតណាស់ តាមរយៈគណនីហ្វេសប៊ុក របស់តារាសម្ដែង អ្នកនាង ឆៃ លីដាឡែន បានសរសេរបង្ហោះថា «ហេតុអីពេទ្យ ខ្មែរចូលចិត្តអ៊ីចឹងម៉េស? បើនៅស្រុកគេវិញ ក្មេងមិនស្លាប់ទេ អ្វីដែលសំខាន់ គេជួយជីវិតមនុស្សសិន ទើបគេនិយាយរឿងលុយ តែខ្មែរចូលចិត្តសួរលុយមុន។ អ្វីដែលសំខាន់គឺ ជីវិតមនុស្សដែលគេ ត្រូវជួយទោះអ្នកជំងឺជាហើយ ឬមិនស្លាប់ ឲ្យលុយគេ ឬមិនឲ្យក៏គេមិនដែលខ្វល់ដែល សំខាន់គឺជីវិតមនុស្ស ហើយមួយទៀត ឆ្ងល់ថា ទៅរៀនពេទ្រអស់ទាំងលុយៗ ចង់ក្លាយជាពេទ្យ ដើម្បីជួយជីវិតប្រជាជន ចុះហេតុអីបានក្លាយជាពេទ្យ ហើយម្ដ៉េចមិនជួយ ជីវិតមនុស្សទៅ? ជាពេទ្រ ឬគ្រាន់តែឈ្មោះ ថាជាពេទ្រទេ?»។

អ្នកនាង ឆៃ លីដាឡែន បានបន្តទៀតថា «អាណិតគ្នាណាស់ ឃើញពន្លឺទើបតែបាន៤ថ្ងៃ ឥឡូវទៅវិញ ហ៊ឺ ហើយម្តាយខំពរពោះ តាំងពីមួយខែរហូត៩ខែ១០ថ្ងៃរហូត វេទនាចាញ់ផង អីផង ព្រោះតែកូនសុខចិត្ត ទ្រាំហើយទន្ទឹងចាំមើលមុខកូន ពេលនេះតើឲ្យគាត់ធ្វើយ៉ាងម៉េច? បើសិនជាអ្នកដែលជាពេទ្យ វិញអ្នកមានអារម្មណ៍យ៉ាងម៉េច? នេះគ្រាន់តែខ្ញុំ មិនមែនជាពេទ្យ ខ្ញុំខ្លោចចិត្តជំនួស បើសិនខ្ញុំជាពេទ្យវិញ ខ្ញុំមិនអង្គុយបើភ្នែកមើល ដូចពេទ្យដែលគ្មានសីលធម៌ ដូចពេទ្យឯងទេ សុំអស់យោបល់ហើយ ខ្ញុំនិយាយលែងចេញ ព្រោះណែនទ្រូងណាស់ នៅពេលខ្ញុំឃើញរូបភាពនេះ»។

កាលខឹងសម្បាររបស់ តារាសម្ដែង ឆៃ លីដាឡែន ផ្ទុះឡើង បន្ទាប់ពីគ្រូពេទ្យមួយចំនួន នៅប្រទេសកម្ពុជាមិនយកចិត្តទុក ចំពោះអ្នកជំងឺ ដែលចូលព្យាបាលនៅទីនោះ ដោយបង្ហាញទង្វើព្រងើយកន្តើយមិនអើពើ នឹងអាការៈរបស់អ្នកជំងឺ បើទោះបីជា អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រហូតឈានដល់ដំណាក់កាល សង្រ្គោះលែងបាន ក៏ក្រុមគ្រូពេទ្យ នៅតែមិនខ្វល់ខ្វាយ សម្បីតែបន្តិច ដោយទុកឲ្យអ្នកជំងឺ ដេកថ្ងូរ ឈឺ នៅលើគ្រែ ទាំងក្ដីឈឺចាប់៕

សាររបស់ឆៃ ​លីដា​ឡែន
ឆៃ ​លីដា​ឡែន
ទារកដែលបានស្លាប់
ទារកដែលបានស្លាប់
ក្រុមគ្រួសារទារកដែលបានស្លាប់
ក្រុមគ្រួសារទារកដែលបានស្លាប់
ក្រុមគ្រួសារទារកដែលបានស្លាប់
ក្រុមគ្រួសារទារកដែលបានស្លាប់
ឆៃលី ដាឡែន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន