ភ្នំពេញ៖ តារាចម្រៀងស្រីពូកែលេងម៉ូតតុបតែងខ្លួនកញ្ញា ទេព បូព្រឹក្ស ជាទូទៅ រាល់សម្លៀកបំពាក់ ក៏ដូចជាការតុបតែងខ្លួនរបស់នាង គឺមានភាពខុសប្លែកទៅនឹងតារាចម្រៀងស្រីដទៃផ្សេងទៀត។

ជាការពិតណាស់ ភាគច្រើនតារាស្រីរូបនេះ ចូលចិត្តលេងជាឈុតអាវក្រៅបែបរលុងៗសំពីងសំពោង ឬជាប្រភេទបែបអាវរោមសត្វ ព្រមជាមួយនឹងម៉ូតសក់ពណ៌ឆើតស្រស់ជាដើម។

ទេព បូព្រឹក្ស

មិនតែប៉ុណ្ណោះនោះទេ សូម្បីតែម៉ូតស្បែកជើងក៏នាងតែងតែផ្លាស់ប្តូរគ្រប់ម៉ូតគ្រប់ណ៌ផងដែរ ។ គេតែងសង្កេតឃើញថា ភាគច្រើនកញ្ញា ទេព បូព្រឹក្សនិយមចូលចិត្ត ពាក់នូវស្បែកជើងកវែងកែងចោត ដែលអាចនិយាយបានថា វាមានម៉ូតប្លែកៗពីគេ និងមានពណ៌ចម្រុះថែមទៀតផង។

យ៉ាងណាមិញ បើងាកមកមើល ស្បែកជើងដែលកញ្ញា ទេព បូព្រឹក្ស ត្រៀមពាក់លើឆាកពេញមួយខែនេះវិញម្តង ប្រាកដជាធ្វើឲ្យប្រិយមិត្តគ្រប់គ្នាលាន់មាន់មិនខាន។ ដោយគ្រាន់តែស្បែកជើងដែលនាងត្រៀម មានប្រមាណជិត១០គូ ថែមទាំងមានម៉ូតប្លែកៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតផង៕

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស