បរទេស៖ រដ្ឋាភិបាលប្រទេសហ្គាណា លោក Nana Akufo-Addo បានធ្វើសេចក្តីសម្រេចរំលាយសហព័ន្ធកីឡាបាល់ទាត់ខ្លួនឯងចោលក្រោយពេលបែកធ្លាយព័ត៌មានថា មានការក្លែងបន្លំសាច់ប្រាក់និងទទួលលុយចំនួន ៦៥០០០ ដុល្លារអាមេរិក។

ប្រធានាធិបតីNana Akufo-Addo

ប្រធានាធិបតីប្រទេសហ្គាណា បានធ្វើសេចក្តីសម្រេចកាលពីម្សិលមិញនេះបន្ទាប់ពីបែកធ្លាយរូបភាពមួយបានបង្ហាញពីការលួចបន្លំ និងអំពើពុករលួយពីសំណាក់ប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិ(GFA) ពោលគឺលោក Kwesi Nyantakyi។

នៅក្នុងរូបភាពនោះបានបញ្ជាក់ថា លោក Nyantakyi ត្រូវបានគេថតជាប់ពេលទទួលលុយ ៦៥០០០ ដុល្លារអាមេរិកពីសំណាក់អ្នកសារព័ត៌មានម្នាក់ដែលបានបន្លំខ្លួនធ្វើជាអ្នកជំនួញដែលចង់វិនិយោគក្នុងវិស័យបាល់ទាត់ប្រទេសហ្គាណា ហើយលោកត្រូវបានគេចាត់ទុកថាមានបំណងពុករលួយតែម្តង។

លោក Kwesi Nyantakyi

អ្នកសារព័ត៌មានរូបនោះ បានបន្លំខ្លួនធ្វើជាអ្នកជំនួញមកពីក្រុមហ៊ុនមួយនៅមជ្ឈឹមបូព៌ា ដែលគេចង់វិនិយោគក្នុងវិស័យបាល់ទាត់ប្រទេសនោះផ្ទាល់។ គេបានឲ្យភ្នាក់ងារសម្ងាត់ម្នាក់ទៅអញ្ជើញលោក Nyantakyi ឲ្យទៅសណ្ឋាគារប្រណិតមួយនៅមជ្ឈឹមបូព៌ា ដោយសន្យាថានឹងមានការប្រជុំជាមួយអ្នកជំនួញសម្បូរទ្រព្យម្នាក់ដែលគេចាប់អារម្មណ៍ក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់ប្រទេសហ្គាណា។ ក្រោយមកលោក Nyantakyi បានទៅចូលរួមការចរចាចំនួន ២ ដងនិងបានសរសេរលើកិច្ចព្រមព្រៀងឧបត្ថម្ភក្នុងនាមតំណាងឱ្យ GFA៕

លោក Kwesi Nyantakyi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]