ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្មថោន លោក ខេម បានធ្វើឲ្យមហាជន និងហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយការតុបតែងខ្លួន និងម៉ូតសក់ប្លែកថ្មីមួយទៀត ។

ជាក់ស្ដែង តាមរយៈវីដេអូបង្ហាញពីសកម្មភាព ក្នុងការថតMV បទថ្មីដែលមានចំណងជើងថា « ឈរមើល » របស់តារាចម្រៀងប្រុស លោក ខេម និងលោក Tempo នេះដែរ បានបង្ហាញពីការរៀបចំខ្លួនប្លែកៗ ទេសភាពដែលព័ទ្ធជុំវិញទៅដោយធម្មជាតិ និងជាពិសេសនោះ គឺម៉ូតសក់វែងពណ៌សតែម្ដង ដែលធ្វើឲ្យគ្រប់គ្នាមើលស្ទើរតែមិនស្គាល់ថា ជាតារាចម្រៀងប្រុសរូបនេះឡើយ។

ជាមួយគ្នានេះដែរ ក៏មានទស្សនិកជនជាច្រើន កំពុងតែទន្ទឹងរង់ចាំ MV ថ្មីមួយនេះរបស់ តារាចម្រៀង លោក ខេម ដោយពួកគេរំពឹងថា នឹងចេញនាពេលឆាប់នេះ ផងដែរ៕

ចង់ជ្រាបថាប្លែកភ្នែកប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ខេម
ខេម
ខេម និង Tempo
ខេម និង Tempo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម